ជួយបំបាត់ឈឺរលាកសន្លាក់គ្រប់កន្លែងយ៉ាងឆាប់រហ័ស!

ខ្ញី​មាន​ប្រសិទ្ធភាព​បង្ការ​ការ​រលាក និង​បំបាត់​ភាពឈឺចាប់ ហើយ​ត្រូវបាន​ប្រើ​ជា​ថ្នាំ​ឈឺក្បាល
និង​រលាក​សន្លាក់​ផងដែរ​។​​វា​ក៏​អាច​យកទៅ​ធ្វើ​ម្ហូប ជា​ភេសជ្ជៈ និង​ធ្វើជា​ថ្នាំ​រុំ​ជើង​ផងដែរ​។

ការយ​កវាម​ករុំ​គឺ​ល្អ​ជាមួយនឹង​ឈឺសន្លាក់​ឆ្អឹង ចុកចាប់​សាច់ដុំ ហើម​សរសៃ ដោយសារ​ខ្ញី​អាច​ជ្រៀប​ទៅ​ជ្រៅ​តាមរយៈ​ស្បែក និង​បំបាត់​ការឈឺចាប់​។
ប្រសិនបើ​អ្នកមាន​អារម្មណ៍​ឈឺសន្លាក់ អ្នក​មិនត្រូវ​បារម្ភ​ទេ នេះ​ជា​វី​ធី​បំបាត់​ឈឺសន្លាក់​ភ្លាមៗ​។​

​ ​* គ្រឿងផ្សំ​៖
​ ​- ខ្ញី ១ ដុំ​
​ ​- អំបិល ២ ស្លាបព្រា​បាយ
​ ​- ខ្ទឹមស ៤ កំពឹស​។​

​ ​* របៀប​ធ្វើ​៖
​កោស​សំបក​ខ្ញី​ចេញ និង​បកសំបក​ខ្ទឹមស​ចេញ​ឱ្យអស់ រួច​កិន​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា​។ យកទៅ​បិត​នៅលើ​កន្លែង​ដែលមាន​បញ្ហា​ឈឺសន្លាក់ និង​យក​ថង់​រុំ​ផ្លែឈើ​រុំ​ជុំវិញ​ឱ្យ​ជិត និង​ទុកចោល ៦ ម៉ោង ជាការ​ស្រេច​។

**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។
វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។

Leave a Reply

Your email address will not be published. Required fields are marked *