ស៊យមែន! កំពុង​អង្គុយ​លក់​សាច់ជ្រូក​សុខៗ ស្រាប់តែ​ម៉ូតូ​១​គ្រឿង​បើក​ដូច​អត់​ភ្នែក មក​ពន្លះ​យ៉ាង​ពេញទំហឹង​…(​មានវីដេអូ​)

ឃ្លី​ប​មួយ​ដែល​បាន​កត់ត្រា​ពី​ហេតុការណ៍​ដ៏​រន្ធត់​មួយ តែ​ប្រែក្លាយជា​រឿង​គួរ​ឲ្យ​អស់សំណើច​ទៅវិញ បានបង្ហាញ​ឲ្យ​ឃើញ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​ដ៏​លឿន បាន​រ៉េ​ឡើង​ចិញ្ចើមផ្លូវ ទៅ​ពន្លះតូប​លក់​សាច់ជ្រូក​ស្ត្រី​ម្នាក់​ទាំង​កម្រោល​តែម្តង ។ ប៉ុន្តែ សំណាង​ហើយ ដែល​អ្នកលក់​អាច​គេច​ផុតពី​គ្រោះថ្នាក់​ដ៏​មិន​នឹកស្មាន​នេះ ។​

​ហេតុការណ៍​ដ៏​ញាក់សាច់​នេះ ដែល​បានកើត​ នៅក្នុង​ប្រទេស​វៀតណាម បានបង្ហាញ​ឲ្យ​ឃើញ​នៅមុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​រងគ្រោះ​បាន​កំពុង​អង្គុយ នៅលើ​កៅ​ពីមុខ​តុ​ដាក់​សាច់ជ្រូក​របស់គាត់ ។

ប៉ុន្តែ ភ្លាមៗ​នោះ ស្រាប់តែ​ម៉ូតូ​១​គ្រឿង ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់ បាន​បោះពួយ​យ៉ាង​លឿន មក​បុក​តូប​របស់គាត់​យ៉ាង​ពេញទំហឹង​តែម្តង ។ ខណៈពេល​នោះ ស្ត្រី​អ្នកលក់​ត្រូវ​បានឃើញ​គ្រាន់តែ​ព្យាយាម​គេច​ពី​ការបុក ដោយ​អាច​ងាកខ្លួន​ទៅខាង​ស្តាំ​បន្តិច​ប៉ុណ្ណោះ ព្រោះតែ​ពុំបាន​ត្រៀមខ្លួន​ជាមុន​ពី​ហេតុការណ៍​ដ៏​ទាន់ហន់​នេះ ។​

​ក្រោយពី​បានឃើញ​ហេតុការណ៍​ដ៏​រន្ធត់​នេះ មនុស្ស​ជាច្រើន​ដែល​សុទ្ធតែ​ប្រហោង​ពោះ​គ្រប់ៗ​គ្នា បាន​និយាយថា នេះ​ចាត់ទុកជា​សំណាង​ហើយ ដែល​គ្រោះថ្នាក់​នេះ​ពុំ​បង្ក​ឲ្យ​មាន​អ្នកណាម្នាក់​រងរបួស​ធ្ងន់​ធ្ង​រ ដែល​សូម្បីតែ​កាំបិត​កាប់សាច់​ជ្រូក ក៏បាន​ធ្លាក់​ពុំ​ត្រូវចំ​ស្ត្រី​ទាំងពីរ​នោះដែរ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ soha.vn)

Leave a Reply

Your email address will not be published. Required fields are marked *