បោះបង់ការងារធ្លាប់ធ្វើជាង១០ឆ្នាំ ងាកមកលក់នំត្នោត អាចរកចំណូលបានខ្ទង់ពាន់$ ក្នុង១ខែ!
លោក អ៊ឹង វិទ្ធី គឺជាសហគ្រិនមួយរូប ដែលសុខចិត្តលះបង់ចោលការងារនៅអង្គារ NGO ដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេលជាង១០ឆ្នាំ ហើយងាកមកចាប់យករបរធ្វើនំត្នោតខ្មែ នំពងទាស្នូលពងទាប្រៃ និងនំក្រេបរផ្សេងៗជាច្រើនទៀត ដោយលោកលក់នៅឯងផ្ទះរបស់លោក នៅម្តុំផ្សារឈូកមាស រាជធានីភ្នំពេញ។
លោក អ៊ឹង វុទ្ធី បាននិយាយថា ការប្រកបអាជីវកម្មដោយខ្លួនឯង ធ្វើឲ្យលោកមានសេរីភាពជាងធ្វើការឱ្យអ្នកដទៃ ហើយលោកក៏អាចបន្សល់ទុកមុខរបរនេះដល់កូនចៅជំនាន់ក្រោយរបស់លោកផងដែរ។ លោកបាន បន្ថែមទៀតថា មែនទែនទៅកាលពីពេលដែលលោកធ្វើការអង្គការ គឺមានភាពងាយស្រួលម្យ៉ាងដែរ ប៉ុន្តែនៅពេលយើងគិតពីលទ្ធផលចុងក្រោយ ប្រសិនបើយើងនៅតែធ្វើការឱ្យគេ យើងប្រាកដជាមិនបានបន្សល់អ្វីឱ្យកូនចៅជំនាក់ក្រោយនោះទេដោយយើងបានតែខ្លួនឯង និងប្រាក់ចំណូល។ ហេតុដូច្នេះហើយទើបលោកសម្រេចចិត្តឈប់ពីការងារ ហើយងាកមកចាប់ផ្ដើមអាជីវកម្មខ្លួនឯងវិញ។
ក្រោយពីឈប់ធ្វើការឱ្យគេ លោក អ៊ឹង វុទ្ធី បានសម្រេចិត្តចាប់យកអាជីវកម្មធ្វើនំត្នោតលក់ ហើយមូលហេតុដែលលោកចាប់យករបរធ្វើលក់នំត្នោតនេះ គឺដោយសារតែ កាលលោកនៅជាបុគ្គលិកអង្គការ លោកធ្លាប់ទិញនំត្នោតដែលអ្នកភូមិធ្វើ ហើយនំនោះមានរសជាតិឆ្ងាញ់។ ដូច្នេះលោកក៏មានគំនិតយកថា នំត្នោត មកចាប់ផ្ដើមអាជីវកម្មតែម្តងទៅ។
លើសពីនេះទៅទៀត កត្តាសំខាន់ៗដែលជម្រុញឱ្យលោក សម្រេចចិត្តធ្វើនំត្នោតលក់ គឺដោយសារតែមិនពិបាកក្នុងការរកវត្ថុធាតុដើម ចំណាយកម្លាំងពលកម្មតិច ដោយចំណាយពេលតិចនិងកម្លាំពលកម្មតិច ហើយលោកអាចចាប់ផ្ដើមធ្វើវាតែម្នាក់ឯងបាន។ បន្ថែមពីនេះទៀត មូលហេតុដែលធ្វើឱ្យលោកសម្រេចចិត្តលក់ធ្វើនំត្នោតលក់នៅផ្ទះដោយសារតែលោកមើលឃើញថា ទីផ្សារនៅទទូលាយនៅឡើយ ហើយនៅជុំវិញភូមិស្រុកដែលលោករស់នៅមិនមាននរណា ធ្វើនំត្នោតលក់នោះទេ។
ទន្ទឹននឹងនេះ នៅពេលចាប់ផ្ដើមអាជីវកម្មដំបូង លោកជួបបញ្ហានិងឧបសគ្គជាច្រើន ដោយសារតែលោកធ្លាប់តែមានជំនាញកសិកម្មនិងធ្វើការនៅអង្គការ ដូច្នេះហើយនៅពេលដែលលោកបានចំណាយពេលជាង ៥ខែទម្រាំតែលោកអាចរកឃើញរូបមន្ដនិងអាចដុតនំត្នោតបានជោគជ័យ។
ក្រោយការតស៊ូអត់ធ្មត់ និងព្យាយាមអស់រយៈពេលខ្ទង់ ៥ខែមកនេះ លោក អ៊ឹង វុទ្ធី ក៏អាចធ្វើនំដែលមានរសជាតិឆ្ងាញ់ អាចទទួលយកបាន សម្រាប់ដាក់លក់នៅផ្ទះរបស់ខ្លួនផង និងចែកចាយទៅហាងមួយចំនួនក្នុងរាជធានីភ្នំពេញផង។ លោក វិទ្ធី អះអាងថា លោកអាចរកប្រាក់ចំណូលបានជាង៣០ដុល្លារ ក្នុងមួយថ្ងៃ និងជាងជិតមួយពាន់ដុល្លារក្នុង១ខែ ពីរបរធ្វើនំលក់នេះ ហើយ លោក ក៏កំពុងសិក្សាពីរបៀបធ្វើនំផ្សេងៗទៀត ដើម្បីធ្វើលក់បន្ថែមផងដែរ៕
គួរបញ្ជាក់ផងដែរថា ប្រសិនបើលោកអ្នកចង់ញ៉ាំនំត្នោតខ្មែររបស់លោក អ៊ឹង វុទ្ធី លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខ 077686361/ 0965563558 ឬអាចទំនាក់ទំនងទៅកាន់ FB: នំ ត្នោតខ្មែរ៕
អត្ថបទដោយ៖ Nava Siri
ប្រភពពី business cambodia