អ្នកសុំទាន​វ័យ​ចំណាស់​ម្នាក់ ជិះ​សុទ្ធតែ​រថយន្ត​ទំនើប និង​មូលហេតុ​នាំ​ឲ្យ​​គាត់​​ដាច់ចិត្ត​សុំទាន​គេ ព្រោះតែ​…

បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវបាន​ប៉ូលីស​ឃាត់ខ្លួន បន្ទាប់ពី​ត្រូវបាន​រកឃើញថា គាត់​ជា​មនុស្ស​ធម្មតា ពុំ​ពិការ​អ្វី​នោះទេ បាន​កំពុង​បន្លំ​ធ្វើជា​អ្នក​សុំ​ទោន ហើយ​ជិះ​សុទ្ធតែ​រថយន្ត​ទំនើប​ទៀត ។​ ​អ្នកសុំទាន​ថៃ​រូបនេះ ត្រូវបាន​គេ​តាមដាន​ទាន់ ខណៈ​ដើរ​ចូលទៅ​បើកទ្វា​រថយន្ត​ម៉ាក Toyota Fortuner ពណ៌​ខ្មៅ ដែល​ចត​នៅជាប់​របង​មាត់​មួយ បន្ទាប់ពី​គាត់​បាន​សុំទាន​គេ​រួច ។​

​គាត់​ត្រូវបាន​គេ​ស្គាល់​មានឈ្មោះ Som porn Kueyen អាយុ ៦៥ ឆ្នាំ ។ គាត់​មិនបាន​ពិកា​ភ្នែក​នោះទេ ហើយ​បច្ចុប្បន្ន​បានរស់នៅ​ជាមួយ​ប្រពន្ធ​ក្នុងផ្ទះ ២​ជាន់​នៅ​ខេត្ត Nonthaburi ។ គាត់​មានកូន ២​នាក់ ក្នុងនោះ​ម្នាក់​កំពុងធ្វើការ​នៅ​បរទេស រីឯ​ម្នាក់ទៀត​ជា​គ្រូ​នៅ​សាកល​វិទ្យា​ល័ យ​មួយ ។​

​ដំណើររឿង​ឈានដល់​គាត់​សម្រេចចិត្ត​បន្លំ​ខ្លួន​ធ្វើជា​អ្នកសុំទាន​បែបនេះ គឺ​ផ្តើមចេញ​ដោយសារ​ញៀន​ល្បែង ជំពាក់​គេ​ជុំ​ទិស ហើយ​មុខ​ជំនួញ​ជា​អ្នកមាន​កសិដ្ឋាន​ចិញ្ចឹម​បង្គា និង​លក់​សាច់ជ្រូក ក៏បាន​ដួលរលំ ។

បន្ទាប់មក គាត់​បាន​ងាក​មក​ចិញ្ចឹម​មាន់ ប៉ុន្តែ មុខរបរ​នេះ​ក៏បាន​បរាជ័យ​ទៀត ។ ពេលនោះ គាត់​បានកូន​ស្រី​ដែល​កំពុងធ្វើការ​នៅ​អាមេរិក ឱ្យ​ផ្ញើ​លុយ​មក ១៥០០០​បាត ដើម្បី​ដោះបំណុល​គេ ប៉ុន្តែ​កូនស្រី​ឲ្យ ។

ដោយ​មិនដឹង​ទៅរក​លុយ​មកពីណា​បាន គាត់​ក៏​សម្រេចចិត្ត​ស្លៀកពាក់​ខោអាវ​ចាស់ៗ និង​ពា​ក់វែន​តាខ្មៅ ជិះ ឡាន​ទៅ​ចត​ចោល​តាម​កន្លែង​ផ្សេងៗ រួច​ដើរ​សុំទាន​គេ​រហូតដល់​ធ្លាប់​មកទល់​សព្វថ្ងៃ​។​​

គាត់​បាន​ប្រាប់ថា គាត់​អាច​សុំទាន​គេ​បាន​ចន្លោះ​ពី ១០០ ទៅ ២០០​បាត ក្នុង​មួយថ្ងៃ ។ ប៉ុន្តែ គេ​ជឿជាក់ថា គាត់​អាច​រកបាន​លើសពីនេះ ព្រោះ​គេ​ឃើញ​គាត់​ថែមទាំង​ច្រៀង ដើម្បី​ឲ្យ​គេ​អាណិត​ទៀតផង ។​

​ក្រោយ​សួរចម្លើយ សមត្ថកិច្ច​បានឱ្យ​បុរស​ចំណាស់​រូបនេះ​ធ្វើ​កិច្ចសន្យា​ឈប់​ដើរ​សុំទាន​ទៀត ព្រមទាំង​ពិន័យ​ជា​ប្រាក់​មួយចំនួន​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ today.line.me)​

Leave a Reply

Your email address will not be published. Required fields are marked *