ពិតជាសំណាងមែន! បុរសពីរនាក់ ជីកបានរ៉ែមាសចំនួនពីរដុំក្នុងថ្ងៃតែមួយ ដែលមានតម្លៃរហូតដល់ទៅខ្ទង់សែនដុល្លារ

អូស្ត្រាលី៖ បុរសម្នាក់មានឈ្មោះថា Brent Shannon និងបងថ្លៃរបស់លោក
ដែលមានអាជីពជាអ្នកជីកមាស បានរកឃើញរ៉ែមាសចំនួនពីរដុំធំៗ។

រ៉ែមាសទាំងពីរដុំនោះ មានទម្ងន់សរុបចំនួន៣.៥គីឡូក្រាម និងមានតម្លៃរហូតដល់ទៅ៣៥០,០០០ដុល្លារអូស្ត្រាលី (ប្រមាណ២៥០,០០០ដុល្លារអាមេរិក)។ ហើយវាត្រូវគេប្រើម៉ាសុីនដើម្បីជីក និងប្រទះឃើញក្នុងថ្ងៃតែមួយ នៅតំបន់រ៉ែមាសប្រវត្តិសាស្ត្រ ដែលមានទីតាំងស្ថិតនៅក្បែរទីប្រជុំជន Tarnagulla ក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី។

គួររម្លឹកដែរថា កាលពីខែមករា ឆ្នាំ២០១៣កន្លងទៅនេះ ក្រុមអ្នករុករក បានរកឃើញដុំមាសមួយ មានទម្ងន់៥,៥គីឡូក្រាម ដែលកប់ក្រោមដីជម្រៅ៦០សង្ទីម៉ែត្រ នៅខាងត្បូងទីប្រជុំជន Tarnagulla ផងដែរ។ ហើយអ្នកជំនាញបានឲ្យតម្លៃទៅកាន់មាសមួយដុំនោះ យ៉ាងហោចណាស់ចំនួន៣០០,០០០ដុល្លារអាមេរិកឯណោះ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *