សូមសរសើរដោយចិត្តស្មោះ!!! អតីតនាយករដ្ឋមន្រ្តីជប៉ុន ជិះកង់ទៅផ្សារដោយគ្មានអង្គរក្ស គ្មានអ្នកបម្រើនៅផ្ទះទៀត
លោក Tomiichi Murayama ជានាយករដ្ឋមន្រ្តីជប៉ុនទី៥២ តាំងពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ១៩៩៤ រហូតដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ១៩៩៦ ហើយក្រោយពេលចប់អាណត្តិជានាយករដ្ឋមន្ត្រីជប៉ុន ហើយបន្ទាប់ពីចប់ភារៈកិច្ចជាតំណាងរាស្ត្រ បាននាំគ្រួសារទាំងមូលមករស់នៅស្រុកកំណើតនៅ Oita ចំណុះកោះ Kyushu ប្រទេសជប៉ុន។លោកពោលថាៈ ភរិយាខ្ញុំឈឺចង្កេះ ទើបខ្ញុំជិះកង់មកទិញម្ហូបអាហារ ។
បែបនេះ សួរប្រិយមិត្តថា តើអ្នកដែលប្រមើលគិតឃើញមានអតីតនាយករដ្ឋមន្ត្រី ហើយមានវ័យជាង ៩០ ឆ្នាំ ទៅហើយ បែរជាជិះកង់រាល់ព្រឹក ដើម្បីទៅផ្សារដែរទេ?លោក Murayma ប្រាប់ថា៖ ផ្ទះនេះសាងសង់តាំងពី ១៣០ ឆ្នាំ មុនម្ល៉េះ ហើយនៅពេលអាមេរិកទម្លាក់គ្រាប់បែកអំឡុងឆ្នាំ១៩៤៥ លើក្រុងមួយនេះ វារងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ តាមគិតខ្ញុំ វាជាផ្ទះមានភព្វសំណាង ទើបខ្ញុំទិញវា។
ឈានជើងចូលដល់ក្នុងផ្ទះ ស្ត្រីចំណាស់សាមញ្ញម្នាក់បង្ហាញភាពរាក់ទាក់ ឱនក្បាលគោរព។ កាន់តែគិតពុំដល់ថា នេះជាអតីតស្ត្រីទី១របស់ជប៉ុន ហើយប្រការដែលគួរឲ្យកត់សម្គាល់នោះ គឺផ្ទះនេះពុំឃើញមានអង្គរក្សការពារ ហើយក៏គ្មានប្រព័ន្ធឃ្លាំមើលទំនើបអ្វីទេ ហើយក៏គ្មានអ្នកបម្រើណាម្នាក់ដែរ។ អ្នកខ្លះសួរថាៈ «នាយករដ្ឋមន្ត្រីជប៉ុន ពេលចូលនិវត្តន៍ តើទទួលបានរបបពិសេសអ្វីដែរ?» ។ លោក Murayama ឆ្លើយថាៈ «គ្មានរបបពិសេសអ្វីទាំងអស់!!»។
ប្រធានាធិបតីអាមេរិក តែងទទួលបានរបបពិសេសៗ ក្រោយពេលចូលនិវត្តន៍ ជាអាទិ៍ៈ កងការពារ, ប្រាក់សោធននិវត្តន៍ខ្ពស់…. ថែមទាំងថវិកាសំរាប់ការសាងសង់បណ្ណាល័យមួយទៀតផងដែរ។ជប៉ុនវិញ គឺពុំមានអ្វីទាំងអស់ ពោលគឺដូចពលរដ្ឋធម្មតាដែរ ហើយពេលមានជំងឺ ត្រូវទៅមន្ទីរពេទ្យពិនិត្យព្យាបាល ហើយបង់ថ្លៃសេវា ៣០% ពី «ហោប៉ៅ» របស់ខ្លួនដូចពលរដ្ឋដទៃដែរ។ អ្នកកាសែតតាមដានរឿងនេះ បានប្រឹងអញ្ជើញអតីតនាយករដ្ឋមន្ត្រីទៅបរិភោគអាហាថ្ងៃត្រង់ ចុងក្រោយ លោកយល់ព្រម។ ពេលចូលដល់ហាង Sushi ភ្លាម គ្រាន់តែអង្គុយចុះ ក៏មានគេយកអាហារមកដាក់លើតុ។ម្ចាស់ហាងប្រាប់ថា ឲ្យតែដឹងថា លោក Murayma មក គេដឹងគាត់ចូលចិត្តអ្វីហើយ!។
ព្រោះថា លោកត្រូវបានពលរដ្ឋនៅទីនោះចាត់ទុកថា កុលបុត្រឆ្នើមរបស់ពួកគេ។ ប្រាកដណាស់ បែបនេះ តើគាត់ត្រូវការ «អង្គរក្ស» ដើម្បីអ្វីទៅ?។ពេលបរិភោគរួច អតីតនាយរដ្ឋមន្ត្រីរូបនេះ ពោលទាំងទើសទាល់ថាៈ ពិតជាខ្លាចចិត្តណាស់! លោកចចេសគិតលុយ Sushi ឲ្យប្តីប្រពន្ធខ្ញុំ ធ្វើឲ្យខ្ញុំខ្លាចចិត្តណាស់!៕
ប្រភព៖ all111