មិនគួរឲ្យជឿសោះ! សៀវ ឡុងនី ឈានចូលវ័យ៣០ឆ្នាំប្លាយហើយ តែនៅស្រស់ស្អាតជានិច្ច

ចិន៖ មិនបាច់រៀបរាប់ច្រើនទេថា Liu Yifei ដែលមហាជនស្គាល់ជា សៀវ ឡុងនី ជាអ្នកណា? រាល់តួអង្គដែលកំពូលតារាសម្តែងស្រីរូបនេះដើរតួ សុទ្ធតែទទួលបានការកោតសរសើរ អ្វីដែលលើសពីនេះទៅទៀត​ នាងក៏បានចាប់ឱកាស ទទួលការសម្តែងលើឆាកអន្តរជាតិ ដែលបានសម្តែងជាព្រះនាង Disney ក្នុងរឿង «Mulan» ទៀតផង។

ជាក់ស្តែង រូបថតជាច្រើនសន្លឹកដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន របស់តារាស្រីរូបនេះ ជាមួយពាក់អាវយឺត ខោខូវប៊យ ពាក់វែនតាខ្មៅ យ៉ាងសាមញ្ញ​ ដោយរូបនាងបាន ស្វាគមន៍នៃខួបកំណើតចូលវ័យ ៣៣ឆ្នាំ របស់នាងនៅទឹកដីសហរដ្ឋអាមេរិក។

ដោយឡែក ទោះបីជា Liu Yifei មានវ័យ៣០សិនប្លាយបែបនោះពិតមែន ប៉ុន្តែសម្រស់របស់នាង គឺនៅតែស្រស់ស្អាតក្មេងជាងវ័យ រហូតសឹងតែធ្វើឲ្យអ្នកគាំទ្រសឹងតែមិនចង់ជឿឡើយ ថាតារាស្រីរូបនេះ បានឆ្លងផុតជីវិតយុវវ័យ និងឈានចូលដល់វ័យកណ្តាលទៅហើយ អ្វីដែលពិសេសនោះ​ ថានាងមិនទាន់មានម្ចាស់បេះដូងនៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *