ដឹងទេ? បុគ្គលិកធនាគារវៀតណាម រកចំណូលបាន ជាមធ្យមពី ៨០០ទៅ ១៣០០$ក្នុងមួយខែ

​​​បើទោះបីជាស្ថិតិនៃប្រាក់ចំណូលមិនឆ្លោះបញ្ចាំង បុគ្គលិកធនាគារទាំងអស់ក៏ដោយ តែប្រាក់ចំណូលបុគ្គលិកធនាគារវៀតណាមមានការកើនឡើងច្រើនគួរសម។ បើតាមរបាយការណ៍នៅពាក់កណ្ដាលឆ្នាំ ២០១៩ពី ធនាគារ ពាណិជ្ជធំៗចំនួន១៣នៅវៀតណាមបានបង្ហាញថា បុគ្គលិកធនាគារ រកបានចំណូលជាមធ្យមបានក្នុងចន្លោះពី ៨០០ ទៅ ១៣០០ដុល្លារក្នុងមួយខែ។

នៅក្នុងនោះដែរ ត្រឹមចុងខែ មិថុនា ឆ្នាំ ២០១៩នេះ ធនាគារ Vietcombank ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋដ៏ធំគឺជាធនាគារដែលរកស៊ីចំណេញច្រើនជាងគេបំផុត។ ចំណែកបុគ្គលិកធនាគារនេះក៏ទទួលបានប្រាក់ខែខ្ពស់ផងដែរ ពោលគឺជាមធ្យម បុគ្គលិករកចំណួលបាន ប្រមាន ១,៧៤០ដល្លារ។

ចំណែកបុគ្គលិក ធនាគារយោធា( Military Bank) រកប្រាក់ចំណូលបានច្រើនបន្ទាប់ពីបុគ្គលិកធ្វើការនៅធនាគារ Vietcombank ពោលគឺជាមធ្យម បុគ្គលិក ធនាគារយោធា( Military Bank) រកចំណូលបានជាមធ្យមប្រមាណ ១,៤៣០ដុល្លារ កើនឡើង៨%បើធៀបនឹងឆ្នាំមុន។

រីឯបុគ្គលិកធ្វើការនៅធនាគារ TPBank ដែលជាធនាគារ ឯកជនវិញទទួលបានប្រាក់ចំណូលជាមធ្យម ប្រមាណ ១,៣៩០ដុល្លារ។

ចំពោះ ធនាគារ Techcombank វិញ ដែលធនាគារឯកជនធំបំផុតគិតលើទ្រព្យសកម្ម បុគ្គលិក ទទួលបានប្រាក់ចំណូលជាមធ្យម ប្រមាណ ១,៣៨០ដុល្លារ។ យ៉ាងណាមិញអ្នកគ្រប់គ្រង់ម្នាក់នៅធនាគារនេះដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងប្រាក់ចំណូលជាមធ្យមរបស់បុគ្គលិកដែលធ្វើការនៅ ធនាគារ Techcombank គឹមានភាពខុសគ្នា វាអាស្រ័យថាតើបុគ្គលិកធ្វើការគ្រប់គោលដៅកំណត់ឬអត់ ហើយលោកថា​ ជាមធ្យមបុគ្គលិកដែលធនាគារនៅធនាគារនេះ ជាមធ្យមរកចំណូលបានប្រមាណ ៨៦៤ដុល្លារ។

គួរជម្រាបផងដែរថា បើតាមការធ្វើស្ទង់មតិរបស់ក្រុមហ៊ុន VietnamWork កាលពីខែ មីនា ឆ្នាំ ២០១៩នេះ បានឲ្យដឹងថា ប្រាក់ខែគោលបុគ្គលិកក្នុងវិស័យធនាគារនៅវៀតណាមដោយមិនរាប់បញ្ចូលប្រាក់ bonus គឺជាមធ្យមទទួលបានប្រាក់ខែគោល ចន្លោះពី ២៨០ទៅ ១,២៩៣ដុល្លារ៕

អត្ថបទដោយ៖ ហុង
ប្រភពពី business cambodia

Leave a Reply

Your email address will not be published. Required fields are marked *