ហួសចិត្ត​ណាស់​! សង្ឃ​១​អង្គ​ចូល​បិណ្ឌបាត​ផ្ទះ​លក់ដូរ​ ឆ្លៀតឱកាស លួច​ទូរស័ព្ទ​យ៉ាង​លឿន… (មាន​វីដេអូ​)

ព្រះសង្ឃ​ត្រូវបាន​ចាត់ទុកជា អ្នកបួស​រៀន​សូត​ចេះដឹង​ខ្ពង់ខ្ពស់​ខាង​ផ្លូវ​ព្រះធម៌
ក្នុងនោះ​ព្រះសង្ឃ​ត្រូវមាន​ទឹកចិត្ត​បរិសុទ្ធ មិន​ពាក់ព័ន្ធ​នឹង​អំពើ​ល្បែង ស្រី ស្រា
ឬ ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេងៗ ពុំនោះ​ត្រូវ​ចាត់ទុកថា​ជាស​ង្ឃ​បរាជិក ។​

​ករណី​រឿង​សង្ឃ​ប្រព្រឹត្ត​ផ្ទុយទៅនឹង​វិន័យ​ព្រះពុទ្ធសាសនា តែង​កើតមានឡើង​ជារឿយៗ
ដែល​ធ្វើ​ឲ្យ​មហាជន​ជា​ពុទ្ធបរិស័ទ​សឹងតែ​អស់ជំនឿ ក្នុង​ការគោរព​ប្រតិបត្តិ ។

ជាក់ស្តែង ថ្មីៗ​នេះ ទង្វើ​របស់​សង្ឃ​វ័យក្មេង​មួយអង្គ បានធ្វើ​ឲ្យ​មហាជន​មានការ​ហួសចិត្ត​យ៉ាងខ្លាំង
ដែល​បាន​ឆ្លៀតឱកាស​លួច​យក​ទូរស័ព្ទ​ម្ចាស់ផ្ទះ​លក់ដូរ​គ្រឿងសំណង់​ដាក់​ក្នុង​ស្បង់​ជីវរ​យ៉ាង​លឿន។​

​ទោះយ៉ាងណា វីដេអូ​នេះ ត្រូវបាន​ចែករំលែក​ចេញពី​ដោយ
​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Cuong Nguyen» នៅក្នុង​ប្រទេស​វៀតណាម ៕
សូមទស្សនាវីដេអូ ដូចខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *