ការពិតត្រូវបានបកស្រាយ!!! ទាក់ទងនឹងការចាកចេញរបស់លោកព្រាប សុវត្តិពីផលិតកម្មហង្សមាស…(មានវីដេអូ)

ភ្នំពេញ៖ នៅពេលរៀបចំកម្មវិធីទទួលស្វាគមន៍និងចុះហត្ថលេខានៃកិច្ចសន្យារយៈពេល៥ឆ្នាំរវាងតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោកឧកញ៉ាឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra ដែលធ្វើឡើងនៅសណ្ឋាគារស៊ីធី កាលពីយប់មិញគេកត់សម្គាល់ឃើញថាលោកព្រាប សុវត្ថិមិនត្រឹមតែបង្ហាញនូវទឹកមុខររួមទាំងអារម្មណ៍សប្បាយរីករាយលោកក៏បានប្រកាសពីគោលបំណង និងមូលហេតុដែលសម្រេចចិត្តចូលមកកាឡាក់សុី Galaxy ផងដែរ។

នៅក្នុងពិធីនេះដែរកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានថ្លែងបញ្ជាក់ថារូបលោកមិនមានបញ្ហា ឬអាក់អន់ចិត្តអ្វីជាមួយនឹងផលិតកម្មហង្សមាសឡើយ ហើយលោកបានសម្ដែងនូវមនោសញ្ចេតនានឹងអគុណដល់ អគ្គនាយកក្រុមហ៊ុនហង្សមាសដែលបានទទួលយកលោកឲ្យបម្រើការងារលើវិស័យចម្រៀងនៅទីនោះមានរយៈពេល២៣ឆ្នាំកន្លងមកនេះ ព្រមទាំងក្រុមការងារផងដែរ។

លោកក៏បន្ថែមទៀតថា លោកបានត្រៀមទទួលយកនេះបទពិសោធន៍ថ្មីនៅលើវិស័យចម្រៀង ក្នុងទស្សនៈវិស័យរ​នៃការចូលរួមធ្វើយ៉ាងណាឲ្យវិស័យសិល្បៈចម្រៀងទទួលបានការគាំទ្រនិងរីកចម្រើន ព្រោះថាគោលដៅ និងគន្លឹះថ្មីៗសម្រាប់លោក គឺនៅតែមានហើយក៏កំពុងត្រៀមបញ្ចេញឲ្យអស់សមត្ថភាព។

ការរៀបចំទទួលស្វាគមន៍តារាចម្រៀង ព្រាប សុវត្ថិ មកកាន់ផលិតកកម្ម Galaxy Navatra បានធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ដែលមានការចូលរួមពីអ្នកសិល្បៈល្បីៗ មន្ត្រីរាជការ ឧកញ៉ា និងអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនពិសារភោជនីអាហារ ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយ៕
មានវីដេអូខាងក្រោមនេះ

ប្រភព Sakkarach

Leave a Reply

Your email address will not be published. Required fields are marked *