ពូកែមែន!!! អាយុត្រឹមតែ ៨ ឆ្នាំទេ តែក្មេងប្រុសម្នាក់នេះមានគំនិតកើបលុយពីយូធូបបានប្រមាណ ២៦លានដុល្លារ
ក្មេងប្រុសដែលទើបនឹងមានអាយុ ៨ឆ្នាំម្នាក់ បានក្លាយជា Youtuber ដែលអាចរកលុយបានច្រើនជាងគេ ពោលគឺមានចំណូលសរុបចំនួន ២៦លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes ។
ក្មេងតូចដែលអាចរកលុយបានយ៉ាងច្រើននេះមានឈ្មោះថា Ryan Guan ហើយ Channel Youtube របស់គេមានឈ្មោះថា “Ryan’s World” បង្កើតឡើងដោយឪពុកម្តាយគេផ្ទាល់តែម្តងនៅក្នុងឆ្នាំ ២០១៥ និងជា Channel ដែលបង្ហោះវីដេអូបង្ហាញអំពីការលេងឧបរកណ៍ និងសម្ភារៈក្មេងលេងជាច្រើនប្រភេទនិងច្រើនរបៀប។
វីដេអូមួយចំនួនតូចរបស់ Channel “Ryan’s World” មានគេចូលមើលរហូតដល់ជាង ១ ពាន់លានដង ហើយបើសរុបចំនួនអ្នកចូលមើលគ្រប់វីដេអូទាំងអស់មានចំនួនរហូតដល់ ៣៥ ពាន់លានដងឯណោះ។
គេនៅចាំបានថា កន្លងទៅ កុមារា Ryan Guan ក៏ធ្លាប់គ្រងតំណែងជាអ្នករកប្រាក់តាម Youtube ច្រើនជាងគេដែរ ដោយកាលពីឆ្នាំនោះគេអាចរកប្រាក់បានចំនួន ២២ លានដុល្លារអាមេរិក។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ Channel “Ryan’s World” មានអ្នក Subscribe សរុបចំនួន ២២,៩ លាននាក់ ហើយអ្នកចូលទៅទស្សនាវីដេអូក្នុង Channel មួយនេះគឺភាគច្រើនជាក្រុមកុមារតូចៗតែម្តង។
អត្ថបទដោយ៖ ធី ស្រីល័ក្ខ
ប្រភពពី business-cambodia