ពិតជាហ៊ានមែន! ចោរជើងចាស់ប្រើចង្កឹះ១គូ លួចយកទូរស័ព្ទពីហោប៉ៅស្ត្រីម្នាក់យ៉ាងស្រួល…(មានវីដេអូ)
ចោរជើងចាស់ម្នាក់នេះ ពិតជាហ៊ានមែន ដោយបានប្រើចង្កឹះ១គូ ដើម្បី «លួច» យកទូរស័ព្ទ ពីក្នុងហោប៉ៅអាវស្ត្រីម្នាក់
ដែលកំពុងរៀបចំជិះកង់ចេញដំណើរ ស្ថិតចំពោះមុខអាជីវករលក់បន្លែវ័យចំណាស់ម្នាក់ ដែលពុំហ៊ានស្រែកឆោឡោ ។
តាមរយៈវីដេអូ ស្ត្រីម្នាក់កំពុងឈប់ទិញបន្លែនៅតាមចិញ្ចើមផ្លូវមួយ
ខណៈពេលនោះ ចោររាងវ័យចំណាស់ម្នាក់ក៏បានបង្ហាញខ្លួន ។
មុនពេលធ្វើសកម្មភាព ចោរជើងចាស់ដ៏ស្ទាត់ជំនាញរូបនេះ បានមើលឆ្វេងមើលស្តាំយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែ
ខណៈឱកាសល្អផ្តល់ឲ្យ ក៏បានប្រើចង្កឹះចាប់ច្បាមទូរស័ព្ទ ពីក្នុងហោប៉ៅអាវរបស់ស្ត្រីម្នាក់ ដែលគាត់រៀបចំជិះកង់ចាកចេញពីកន្លែងទិញ ។
ចោររូបនេះ បានលួចបានទាំងទូរស័ព្ទ១គ្រឿង និងលុយមួយចំនួនផងដែរ
ស្ថិតក្រោមក្រសែភ្នែកសម្លឹងមើលដ៏តក់ស្លុត ពីលោកតាអ្នកលក់ដូរ ៕ រក្សា