ចម្លែកណាស់! ស្ទូចបានត្រីមួយក្បាល ​មាន​ដងខ្លួន​ស្រដៀង​អន្ទង់ និង​មាន​ធ្មេញ​ដ៏​មុត​ស្រួច

អ្នកជំនាញ​ស្ទូចត្រី​សញ្ជាតិ​អូស្ត្រាលី​ពិតជា​ស្លន់ស្លោរ
ខណៈពេល​ស្ទូច​បាន​ត្រី​ចម្លែក មាន​ដងខ្លួន​ស្រដៀង​អន្ទង់ តែ​មាន​ធ្មេញ​ដ៏​មុត​ស្រួច​។​

​អូស្ត្រាលី​ជា​ប្រទេស​សម្បូរ​ទៅដោយ​ប្រភេទ​សត្វ​ចម្លែកៗ​បំផុត​ពិភពលោក ។
ជាអាទិ៍ ៖ គោ​កម្ពស់ ២​ម៉ែត្រ ពស់​ពិស​បំផុត​… និង​ប្រភេទ​សត្វ​ដែល​គ្មាន​ឈ្មោះ ត្រូវបាន​គេ​ថា វា​មក​ពី​ពិភព​ដទៃ ។​

​ថ្មីៗ​នេះ​ក្រុម​អ្នក​ស្ទូចត្រី​នៅ​ឧទ្យាន​ជាតិ Kakadu របស់​អូស្ត្រាលី ស្ទូច​បាន​សភាវៈ​មួយ​ដែល​គេ​ពុំ​ធ្លាប់​ជួបប្រទះ ។
វា​មានខ្លួន​ដូចជា​ព្រូន (​អន្ទង់​) ប្រវែង ១៥ cm គ្មាន​ភ្នែក “​ចង្វែ​បមាត់​” ហាក់​កំពុង​…​ញញឹម ។​

​សូម្បី​អ្នកឯកទេស​ខាង​មច្ឆា​ក៏​បាន​ត្រឹម “​ប៉ាន់ស្មាន​”​ថា វា​អាច​ជា​អម្បូ​រ Eelgobies ឬ Wormgobies ដែល​ជា​សភាវៈ​នៅក្រោម​ទឹក​រស់នៅ​តំបន់​ទឹកល្អក់ នា​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​ប៉ា​ស៊ីភិ​ច និង​មហាសមុទ្រ​ឥណ្ឌា ។ នៅ​អូស្ត្រាលី​ក៏​មាន​ខ្លះ ។​

​ត្រី​នេះ​មាន​ពណ៌​ប្រឆេះ​-​ស្វាយ ក្បាល​វា​ងីងើ ខណៈ​ខ្លួន​របស់​វា​នៅ​ទ្រឹង​ដូចជា​កំពុង​ដេក -​អ្នក​ស្ទូច​បាន​ត្រី​នេះ​ពោល​ប្រាប់ ។ មាត់​របស់​វា​ពិតជា​ខ្លាំង​ណាស់ គាត់​ត្រូវ​ប្រើ​ដង្កាប់ ដើម្បី​ដក​យក​ផ្លែ​សន្ទូច​ចេញ ។​

​គាត់​បាន​ប្រគល់​វា​ឲ្យទៅ​អ្នក​គ្រប់គ្រង​សារមន្ទីរ ដើម្បី​កំណត់​អត្តសញ្ញាណ ។​

​ចម្លើយ​បឋម​គឺ​ពួក​វា​ស្ថិត​ក្នុង​អម្បូរ Worm goby តែ​ពុំ​មាន​ឈ្មោះ​ហៅ​ទេ ។ វា​រស់នៅ​ក្នុង​ភក់ល្បាប់ ក្រោម​ដៃសមុទ្រ ពិសេស​កន្លែង​ដែល​គ្មាន​មនុស្ស​ទៅដល់ ។ វា​ពុំ​កាច​សាហាវ​ទេ ហើយ​ធ្មេញ​របស់​វា​មុត​មែន តែ​ស្រួយ​ណាស់ ។​

​យ៉ាងនេះក្តី តែបើ​ជួប​វា​ប្រាកដជា​… បាយ​បាយ​ហើយ ! ៕
​ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *