ពូកែមែន! ចំណាយទុនត្រឹម១ពាន់ដុល្លាសោះ ច្នៃរូបសត្វប្លែកៗល្បីពេញហ្វេសប៊ុក

ព្រោះតែកង់ឡាន គេថាវាគ្មានប្រយោជន៍ ប្រើការមិនកើត ទើបរុញច្រានចិត្តខ្ញុំយកវាមកកែច្នៃ។នេះជាសម្តីមួយឃ្លារបស់ លោក សឿន សួគ៌ា ដែលបោះចោលមុខងារជាមន្រ្តីឥណទាន បែបមកចាប់របរច្នៃរូបសត្វប្លែកៗ កែច្នៃពីសំបកកង់ឡានរហូតបានបង្កើនចំណាប់អារម្មណ៍ ទាក់ទាញយ៉ាងខ្លាំងក្នុងសង្គមហ្វេលប៊ុកធ្វើឲ្យគរសសើរមិនដាច់ពីមាត់ ពីសា្នដៃ និងគំនិតច្នៃប្រឌិតលោក។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានBusiness Cambodia លោក​សួគ៌ាបានលើកឡើងយ៉ាងដូច្នេះថា លោកចាប់ផ្តើមកែច្នៃរូបសត្វប្លែកៗធ្វើឡើង ទើបតែរយ:ពេល៦ខែប៉ុណ្ណោះដែលចាយដើមទុន ១ពាន់ដុល្លារសហរដ្ធអាមេរិក ដូចជាការទិញសម្ភារ: មួយចំនួ​នរួមទាំងម៉ាស៊ីនសម្រាប់កាត់ជាដើម។

អតីតអ្នកធ្វើជាមន្រ្តីឥណទានរូបនេះបានបន្តដូច្នេះថា ដំណើរដើមទង ដែលមានអ្នកគាំទ្រស្នាដៃរបស់លោក ព្រោះតែលោកធ្វើឡើង ដោយផ្ចិតផ្ចង់ ដោយក្តីស្រលាញ់ ព្រមជាមួយនិងការច្នៃរូបប្លែកៗជាច្រើនម៉ូតច្រើនម៉ាក ។លោកបន្ថែមថាចំពោះមុខរបរមានគំនិតច្នៃប្រេឌិតនេះលោក អត់បានរៀនពីនរណានោះឡើយ គឺរៀនតែតាមវីដេអូ យូធូប និងមើលរូបភាពតាម Googleប៉ុណ្ណោះក៏នឹកឃើញពីសំបកកង់ឡាន ដែលគេបោះវាចោល ដែលគេលេងត្រូវការ ទើបចាប់យកមកច្នៃចេញជា រូបសត្វប្លែកៗឡើងទៅ។

ទាក់ទងនឹងការលើកឡើងខាងលើនេះ លោក សួគ៌ាបានឲ្យដឹងទៀតថា ចំពោះមុខរបរនេះ លោកក៏ជួបបញ្ហាខ្លះៗដែរ ភ្ញៀវមួយចំនួនខ្លះពួកគាត់អត់សូវ មានទំនុកចិត្តពីគុណភាព ប៉ុន្តែទោះជាយ៉ាងលោកនឹងខិតខំប្រឹងប្រែងពង្រឹងកាន់តែល្អឡើងៗ នឹងធ្វើឲ្យពួកគាត់មានភាពជឿជាក់លើផលិតផលរបស់លោក ។បន្ថែមពីនេះលោក ក៏បានបង្ហើបពីតម្លៃនៃគ្រឿងលំអរមានរូបសត្វប្លែកៗ មានឈុតតុ កៅអីគឺចាប់ពី ៦០ទៅ៧០ដុល្លារ​ និងមានរហូតដល់១៣០ទៅ១៤០ដុល្លារ ព្រោះវាចំណាយពេលពី៤ទៅ៥ថ្ងែឯណ្ណោះ ទម្រាំបានធ្វើរួចរាស់។

អត្ថបទ៖Sreang Chandy

Leave a Reply

Your email address will not be published. Required fields are marked *