រូបមន្តប្រឡាក់សាច់គោងៀតពិសេស!

គ្រឿងផ្សំ៖ សាច់គោ ១គីឡូ វះជាចង្វារមូល ឬជាបន្ទះៗ(តាមចំណូលចិត្ត),ទឹកត្រី ១ស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាបាយ,ប្រេងល្ង ២ស្លាបព្រាបាយ,ប៊ីចេង ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ,ល្ងស ២-៣ស្លាបព្រាបាយ,ម្ទេសហុយ (ដាក់តាមចំណូលចិត្ត)។

វិធីធ្វើ៖
១.យកសាច់ដាក់ប្រឡាក់ជាមួយ ទឹកត្រី អំបិល ប្រេងល្ង ស្ករស ប៊ីចេង ម្រេចម៉ត់ ល្ងស និងម្ទេសហុយប្រឡាក់ចូលគ្នាឱ្យសព្វល្អ ទុករយៈពេល ១ម៉ោង រួចហើយយកទៅដាក់ហាលថ្ងៃ ២-៤ថ្ងៃ (ដើម្បីឱ្យសាច់ស្ងួត និងក្រៀម)

២.បន្ទាប់ពីហាលហើយអាចហូបបាន យកសាច់ទៅអាំង ឬចៀន តាមចំណូលចិត្តជាការស្រេច អាចជ្រលក់បន្ថែមជាមួយទឹកម្រេច ឬជ្រក់ល្ហុងតាមចំណូលចិត្តកាន់តែឆ្ងាញ់៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

ប្រភព៖the-iconmedia

Leave a Reply

Your email address will not be published. Required fields are marked *