ព្រះអើយ លើលោកនេះមានសត្វចម្លែកប្រភេទនេះដែរ!
ឌីប្លូខូលូស គឺជាពពួកសត្វដែលផុតពូជ នៃលំដាប់ថ្នាក់រង មណ្ឌុកសត្វ (សត្វដែលអាចរស់នៅលើគោកផង និងក្នុងទឹកផង) ដែលមានតាំងពីសម័យកាល Caboniferous ដល់ សម័យកាល Permain របស់អាមេរិចខាងជើង និងអាព្រិច។ ឌីប្លូខូលូស មានមាឌធំជាងគេ និងល្បីល្បាញបំផុតនៃលំដាប់ថ្នាក់រង នៃពពួកមណ្ឌុកសត្វដែលត្រូវបានកំណត់ដោយ លលាដ៍ក្បាលមានរាងដូច Boomerang។
អ្វីៗដែលរកឃើញនិងសិក្សាច្បាស់ពីវា គឺនៅសម័យកាល Permain របស់ប្រទេស Morocco ហើយក៏ រកឃើញតាំងតែពីវានៅតូចបំផុតមកម្ល៉េះ។ ទាំងនេះគ្រាន់តែជាការការគូសឡើងវិញដោយ Goro Furuta ហើយក៏មិនមានភាពដូចគ្នាទាំងស្រុង នឹងស្នាមផូស៊ីលដងខ្លួនរបស់វាដែលនៅសេសសល់ទេ។
រូបភាពនេះ គ្រាន់តែជាការគូសនេះបង្ហាញពីរូបរាងរបស់វា ដែលមានបន្លាគ្រើមៗនៅលើស្បែក ភ្ជាប់ទៅនឹងគែមក្បាល និងផ្នែកផ្សេងទៀតនៃដងខ្លួនដូចជានៅក្នុងផ្ទាំងគំនូរ របស់សាកលវិទ្យាល័យមីឈីហ្គែន តែប៉ុណ្ណោះ៕
ប្រភព sakarach