ពិតជាកម្រណាស់!!! ស្រីស្អាតម្នាក់​ហោះពីឆ្ងាយចំងាយរាប់ម៉ឺនគីឡូ ដើម្បីរៀបការជាមួយនឹងបុរសម្នាក់

គូស្នេហ៍មួយគូ ដែលខាងស្រី មានឈ្មោះថា Arzum Balli វ័យ 26 ឆ្នាំ រស់នៅប្រទេសអូស្ត្រាលី និងខាងប្រុស មានឈ្មោះថា Bambang Irawan alias Awan វ័យ ២៨ ឆ្នាំ គឺជាអ្នកអនាម័យ រស់នៅប្រទេសឥណ្ឌូនេស៊ី បានធ្វើអោយអ្នកនិយមលេងហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេសម្រេចចិត្តរៀបការជាមួយគ្នា ។

បើយោងតាមការចុះផ្សាយនៅលើ worldofbuzz បានអោយដឹងថា ទាំងពីរនាក់នេះស្គាល់គ្នាតាមរយៈ កម្មវិធីច្រៀងតាមអនឡាញដ៏ពេញនិយមមួយឈ្មោះថា (Smule) ។ ពួកគេបានជួបគ្នានៅក្នុងឆ្នាំ ២០១៦ ហើយចាប់តាំងពីពេលនោះ​មកពួកគេ​ទាំងពីរនាក់ក៏​បានរាប់អានគ្នាជាមិត្តភក្តិ ។ ក្រោយមកនៅក្នុងឆ្នាំ ២០១៧ ពួកគេទាំងពីរនាក់ក៏ចាប់ផ្តើមស្រលាញ់គ្នា ។

បើតាមសំដី Arzum បានអោយដឹងថា នាងជាអ្នកសារភាពថាស្រលាញ់មុន ហើយនាងបានប្រាប់ទៅកាន់ Awan ថានាងហោះទៅជួបគាត់នៅឯប្រទេសឥណ្ឌូនេស៊ី ដើម្បីនិយាយគ្នាផ្ទាល់តែម្តង ប៉ុន្តែពេលនោះ Awan គិតថានាងប្រហែលជានិយាយលេងសើចនោះទេ ។

Arzum ធ្វើគោរពសំដីរបស់នាង​ដោយហោះពីអូស្ត្រាលី ទៅកាន់ឥណ្ឌូនេស៊ី ហើយនៅពេលដែលជួបគ្នានោះ នាងក៏បានសារភាពប្រាប់គាត់ថា នាងចង់រៀបការជាមួយនឹងគាត់ខ្លាំងណាស់ ។ ពេលនោះ Awan មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនធ្លាប់មាននរណាម្នាក់សារភាពប្រាប់ថាស្រលាញ់គាត់ពីមុនមកទេ ហើយគាត់ក៏មិនដែលនឹកស្មានដល់ដែរ ។ បន្ទាប់ពីជួបគ្នារួចមក នាងកាន់តែស្រលាញ់គាត់ខ្លាំងឡើងៗ ហើយ Awan ក៏បានរៀបចំឯកសារនានា ទាក់ទងអំពីច្បាប់រៀបការ ។

Arzum បាននិយាយថា នាងមិនប្រកាន់នឹងការងារជាអ្នកអនាម័យរបស់គាត់ទេ​ ទោះជាការងារនោះមនុស្សជាច្រើនគិតថា វាគឺជាការងារថ្នាក់ទាប រឺជាការងារកខ្វក់ក៏ដោយ ប៉ុន្តែនាងស្រលាញ់គាត់ដែលជាគាត់ ។ ពួកគេរៀបការកាលពីថ្ងៃទី ១៨ ខែសីហា កន្លងទៅនេះ ហើយបន្ទាប់ពីរៀបការរួច Arzum បានវិលត្រលប់ទៅប្រទេសអូស្ត្រាលីវិញ ហើយនឹងធ្វើការធានាប្តីរបស់នាងទៅតាមក្រោយ ។

Leave a Reply

Your email address will not be published. Required fields are marked *