មិនគួរឲ្យជឿសោះ! មនុស្សស្រីចង្កេះតូចស្តើងបែបនេះ

ភូមា៖ គេហទំព័រ Daily Mail បានចុះផ្សាយរឿងរ៉ាវរបស់ស្រីស្អាតឈ្មោះ Su Naing វ័យ ២៣ឆ្នាំម្នាក់ ជាជនជាតិមីយ៉ាន់ម៉ា ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ជាមួយនឹងចង្កេះតូចស្ដើងត្រឹមតែ ១៣.៧ អ៊ីញរបស់នាង អាចចាត់ទុកបានថា នាងជានារីម្នាក់ក្នុងចំណោម នារីៗដែលមានចង្កេះតូចស្ដើងជាងគេបំផុតនៅលើពិភពលោក ដោយមិនបានធ្វើការវះកាត់កែកុនឡើយ។

នាង Su Naing តែងតែបង្ហោះរូបភាពបង្ហាញនៅលើ IG របស់នាង ប៉ុន្តែមានមនុស្សជាច្រើនចូលទៅ ខមមិន ថាឲ្យនាងថា នាងទៅវះកាត់ឆ្អឹងជំនីចេញ ដើម្បីឲ្យបានចង្កេះតូច ឬក៏នាងប្រើឧបករណ៍ អ្វីមួយដើម្បីរឹតចង្កេះឲ្យតូចហើយ។ ទោះជាយ៉ាងណាក៏ដោយ Su Naing នៅតែបដិសេធថា នាងមិនបានវះកាត់ ឬប្រើកម្មវិធីអ្វីមួយ ដើម្បីកាត់តរូបភាពនោះទេ ចង្កេះនាងតូចពីធម្មជាតិ ឬអាចទាក់ទងនឹងហ្សែនតំណពូជក៏ថាបាន។ នាងបានបន្ថែមទៀតថា រាល់ថ្ងៃនាងញ៉ាំតែអាហារ ដើម្បីសុខភាព អាហារដែលគ្មានសារជាតិខ្លាញ់ និងធ្វើលំហាត់ប្រាណត្រង់ចំណុចចង្កេះជាពិសេស និងប្រើក្រណាត់យឺតរឹតដើម្បីថែរក្សារូបរាងរបស់នាង។

«ខ្ញុំជាមនុស្សម្នាក់ដែលស្រលាញ់សុខភាព និងគ្រប់គ្រងអាហារយ៉ាងម៉ត់ចត់ណាស់! ការយកចិត្តទុកដាក់ចំពោះសុខភាព និងរូបរាងរបស់ខ្ញុំ ខ្ញុំមិនដែលគិតថារាងកាយមួយនេះ ខុសប្រក្រតីពីមនុស្សទូទៅទេ ហើយខ្ញុំសប្បាយចិត្តនឹងការបង្ហោះរូបភាពឲ្យអ្នកដែលគិត វិជ្ជមានអំពីខ្ញុំ បានឃើញដែរ» នេះជាសម្តីរបស់នាង Su Naing។

គួរបញ្ជាក់ផងដែរថា បើទោះបីជានាង Su Naing មានចង្កេះតូចមែនក៏ដោយ ប៉ុន្តែនាងនៅតែមិនមែនជានារីដែលមានចង្កេះតូចជាងគេបំផុតនៅក្នុងពិភពលោកដែរ បច្ចុប្បន្នអ្នកកាន់កំណត់ត្រា ហ្គីនណេស (Guinness World Record) គឺ លោកស្រី Ethal Granger មកពីចក្រភពអង់គ្លេស ដែលចង្កេះរបស់គាត់ គឺតូចត្រឹមតែ ១៣ អ៊ីញតែប៉ុណ្ណោះ៕

ប្រភព sakkarach

Leave a Reply

Your email address will not be published. Required fields are marked *