​រកឃើញ​ឈ្លើង​ប្រវែង 10 cm រស់នៅក្នុង​បំពង់​.​ក​បុរស​ម្នាក់ បន្ទាប់​គាត់​ហូប​ទឹក​ឆៅ​អស់​រយៈពេល​២​ខែ​…

យោងតាម Mirror គ្រូពេទ្យ​នៅក្នុង​ប្រទេស​ចិន បាន​ទាញ​យកចេញ​ឈ្លើង​១​ក្បាល​ប្រវែង ១០ សង់ទីម៉ែត្រ ដែល​កំពុង​លូតលាស់​នៅក្នុង​បំពង់ក​របស់គាត់ អស់​រយៈពេល ២ ខែ ។​

​អ្នកជំងឺ​ឈ្មោះ Li អាយុ ៦០ ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា បាន​ទៅកាន់​មន្ទីរពេទ្យ​មួយ​នៅក្នុង Yibin (​ចិន​) ដើម្បី​ស្វែងរក​ជំនួយ​សម្រាប់​ជំងឺ​របស់គាត់ ។ ដោយ​ក្នុង​រយៈពេល ២ ខែ មកនេះ គាត់​បាន​កំពុង​ឈឺចាប់​នៅត្រង់​បំពង់ក​បង្ក​ការ​រមាស់ ហើយ​ក៏បាន​កំពុង​ក្អក​ចេញឈាម ក្នុងអំឡុង​ពេញ​ទាំងពីរ​ខែ​នេះ​ផងដែរ ។ គាត់​ក៏បាន​រៀបរាប់​ពី​លក្ខណៈ​ដែល​គាត់​ប៉ុនប៉ង​ព្យាបាល​ជំងឺ​នេះ​ផងដែរ ប៉ុន្តែ ជា​អកុសល ពេទ្យ​កន្លងៗ​មក វិនិច្ឆ័យ​រក​ពុំ​ឃើញ​នោះទេ ។​

​ទោះយ៉ាងណា នៅពេល​វេជ្ជបណ្ឌិត Zhang Dadong បានធ្វើ​ការឆ្លុះ​ពិនិត្យ​សរីរាង្គកាយ​លោក Li ភ្លាមៗ​នោះ គាត់​បាន​រកឃើញថា មាន​ឈ្លើង​១​ក្បាល​កំពុង​រស់នៅក្នុង​បំពង់ខ្យល់​របស់​ជំងឺ ។ ហើយ​ទីបំផុត គាត់​ក៏បាន​ទាញយក​ឈ្លើង​នោះ​ចេញ ដែលមាន​ប្រវែង ១០ សង់ទីម៉ែត្រ ស្ទើរ​មិនគួរ​ឲ្យ​ជឿ ។​

​លោក Li ដែល​មកពី​ភូម​ជនបទ​មួយ ត្រូវបាន​ជឿថា បាន​លេប​ចូល​ពង​ឈ្លើង នៅពេល​គាត់​បាន​ហូប​ទឹក​មិន​ចម្អិន ។ ហេតុនេះ ក្នុង​រយៈពេល ២ ខែ សមល្មម វា​លូតលាស់​រហូត​ទំហំ 10 cm ។

​មិនមែន​តែ​ការលើកឡើង​បែបនេះ​ដោយ​វេជ្ជបណ្ឌិត Zhang ទេ តែមាន​វេ​ប​សាយ​វេជ្ជសាស្ត្រ​ដទៃទៀត ដូចជា Medical News Today ក៏បាន​ណែនាំ​សាធារណជន​ឲ្យ​ដាំទឹក​ញ៉ាំ ដើម្បី​សម្លាប់​ប៉ា​រ៉ា​សិត និង​ធ្វើ​ឲ្យ​វា​មាន​សុវត្ថិភាព​ជាង​មុន​ក្នុងការ​ញ៉ាំ​ទឹក ៕

រក្សា​

Leave a Reply

Your email address will not be published. Required fields are marked *