តិចច្រលំថាពស់វែងដល់ថ្នាក់ណឹងទៅ! ការ​ពិត​នៃ​រូបថត “ពស់​ថ្លាន់​ជាមួយ​កូនប្រុស​”

រូបភាព​មួយ​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​
ហើយ​កំពុង​ត្រូវបាន​គេ​ចែករំលែក​យ៉ាង​ខ្លាំងក្លា។

អ្នកទស្សនា​ទាំងឡាយ​គិត​ថា​នេះ​ជា​រូបភាព​ក្មេងប្រុស​ម្នាក់
និង​ពស់ថ្លាន់​វែង​អន្លាយ​ប្រវែង ៨​ម៉ែត្រ
ដែល​បុរស​អ្នក​ថត​ជា​ឪពុក​ក្មេង​បាន​…”​ពណ៌នា​”! ។​

​ប៉ុន្តែ​តាម Daily Mail ការពិត​ទៅ​វា​ជា​ពស់ថ្លាន់​៣​ក្បាល
តម្រៀប​គ្នា​បន្តកន្ទុយ​គ្នា រួម​មាន​ថ្លាន់​ប្រវែង ៣,១​ម៉ែត្រ ពីរ​ក្បាល និង​១​ក្បាល​ទៀត​ប្រវែង ៣,៦​ម៉ែត្រ ។​

​យ៉ាងនេះ​ក្តី​ប្រិយមិត្ត​ខ្លះ​ពុំ​ឯកភាព​នឹង Daily Mail ទេ។
ព្រោះថា វា​មាន​កន្ទុយ​តែ​២ ហេតុនេះ​ថ្លាន់​ខាងលើ​មាន​២​ក្បាល​ប៉ុណ្ណោះ ។​

​គេ​ថា​ពស់ថ្លាន់​នេះ​២​ក្បាល​ក៏​បាន​ដែរ
ព្រោះ​នៅ​អូស្ត្រាលី​មាន​ប្រភេទ​ថ្លាន់ Olive ដែល​ប្រវែង​មធ្យម​តាម​ទំហំ​ដងខ្លួន​នេះ​គឺ ៤​ម៉ែត្រ ។​

​ចុះ​ប្រិយមិត្ត​វិញ​យល់ថា Daily Mail លើកឡើង​ត្រឹមត្រូវ​ដែរឬទេ។
ព្រោះ​មកទល់ពេលនេះ ម្ចាស់​រូបភាព​នៅ​ពុំទាន់​មាន​មតិ​អ្វី​ទេ​! ៕

ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *