រូបថត Selfie ដ៏​ស្រស់ស្អាត​របស់​កូនក្មេង​ឥណ្ឌា​១​ក្រុម កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះតែ​អ្វី?

រូបថត​១​សន្លឹក ត្រូវបាន​ចែករំលែក​ដោយ​អ្នក​ថតរូប​ជនជាតិ​ឥណ្ឌា​ឈ្មោះថា Atul Kasbekar និង​តួ​សម្តែង Boman Irani បានបង្ហាញ​កូនក្មេង​ប្រុស​ស្រី​ចំនួន ៥ នាក់ នាំគ្នា​ថតរូប selfie ជាមួយ​ស្នាមញញឹម​យ៉ាង​ស្រស់ស្រាយ​គួរ​ឲ្យ​ស្រលាញ់ ។​

​ជំនួស​ឲ្យ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ឬ កាមេរ៉ា នោះ​ជាការ​ពិតណាស់ ក្មេងៗ​ទាំងនេះ ត្រូវ​ឃើញ​ថត selfie ស្ថិតនៅ​ពីមុខ​ស្បែ​កមួយ ។ សំណាង​ណាស់ ដែល​អ្នកមាន​កាមេរ៉ា​អាច​ចាប់យក​បាន​ពី​ខណៈពេល​ដ៏​ស្រស់ស្អាត​របស់​ពួកគេ ។​

​ទោះយ៉ាងណា ដោយសារតែ​អ្នក​ថតរូប និង​ទីកន្លែង​កើតហេតុ​ពិតប្រាកដ នៅតែ​ពុំ​ត្រូវ​បានដឹង មនុស្ស​មួយចំនួន​បានដាក់​ការសង្ស័យ​ទៅលើ​ប្រភពដើម និង​ភាពត្រឹមត្រូវ​របស់​វា ។​

​តារា​សម្តែង Amitabh Bachchan ថែមទាំង​បាន​បង្ហោះ​តាម Twitter ថា រូបភាព​នោះ​អាច​ត្រូវបាន​គេ​កែច្នៃ​ដោយ “photoshop” ។ សុំទោស បើតាម​ពិនិត្យ​ឲ្យ​ដិតដល់​ទៅ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ហាក់ដូចជា​ត្រូវបាន edit ព្រោះ​សម្គាល់​ឃើញថា ដៃ​កាន់​លើក​ស្បែកជើង​នោះ មាន​លក្ខណៈ​ខុសប្លែកគ្នា​នឹង​ដៃ​ទម្លាក់​ចុះ​ស្រប​ដងខ្លួន​របស់​ក្មេងប្រុស​។​

​ដើម្បី​ជាការ​ឆ្លើយតប លោក Kasbekar និយាយថា គាត់​បាន​ផ្ទៀងផ្ទាត់​រូបភាព​នេះ ជាមួយ​អ្នកជំនាញ​កែច្នៃ​រូប ហើយ​បង្ហាញ​យ៉ាងច្បាស់​ថា វា​មិន​ត្រូវបាន​គេ​ធ្វើឡើង​តាម​លក្ខណៈ​ឌីជីថល​នោះទេ ៕ រក្សា​

Leave a Reply

Your email address will not be published. Required fields are marked *