មូលហេតុដ៏ហួសចិត្តមួយ!!! ចាប់ខ្លួនបុគ្គលិកម្នាក់ ពីបទលួចម៉ូតូរបស់ថៅកែដោយសារតែ…

ថៃ៖ ព័ត៌មានប៉ុស្តិ៍លេខ១ បានរាយការណ៍ថា មន្រ្តីប៉ូលីសនៅប៉ុស្តិ៍នគរបាល Hart Yai ខេត្ត Song Kla ប្រទេសថៃ បានតាមចាប់ជនជាប់ចោទឈ្មោះ NaBang Dean អាយុ ៣៤ឆ្នាំ ដែលជាចោរលួចម៉ូតូនៅចំណតរថយន្តក្រោមផ្ទះ ក្នុងផ្លូវ Niphat SongKros 1 ស្រុក Hart Yai ដែលជាផ្ទះដែលជនជាប់ចោទនោះបានស្នាក់នៅដែរ ជាមួយនឹងវត្ថុតាងម៉ូតូកង់បីមួយគ្រឿងដែលលួចពីហាងលក់ចំណីសត្វចិញ្ចឹម ទីតាំងតែមួយ នាថ្ងៃទី៧ ខែសីហា។

បន្ទាប់ពីម្ចាស់ហាងបានរាយការណ៍ទៅកាន់សមត្ថកិច្ច ក្រុមប៉ូលីសក៏បានចុះមកដល់ទីតាំងកើតហេតុ នឹងបានពិនិត្យមើលឃ្លីបវីដេអូរបស់កាម៉េរ៉ាសុវត្ថិភាព រហូតទាល់តែរកឃើញតម្រុយ បុរសដែលជាជនសង្ស័យនោះបានពាក់អាវម៉ូតូឌុបពណ៌ក្រហម។ ក្រុមប៉ូលីសបានតាមដានរហូតទាល់ជួបបុរសដែលជាជនសង្ស័យ ជាមួយវត្ថុតាងនៅនឹងកន្លែងតែម្តង។

ជនជាប់ចោទបានសារភាពថា មូលហេតុដែលគេលួចម៉ូតូកង់បីនោះ គឺគេធ្វើដើម្បីសងសឹកម្ចាស់ហាងដែលជាអតីតថៅកែរបស់គេ។ មូលហេតុដែលសងសឹកព្រោះដោយសារតែ ថៅកែនោះប្រើគេឲ្យធ្វើការលើសកំណត់ពេក តាំងពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ៥ល្ងាច ដោយមានប្រាក់ឈ្នួលប្រចាំថ្ងៃ ៣៥០បាត (ខ្ទង់១២ដុល្លារ) ក្នុងមួយថ្ងៃ ថ្ងៃខ្លះប្រើគេឲ្យធ្វើការលើសពេលវេលា រហូតមិនបានសម្រាក។ ហើយប្រសិនបើគេសម្រាកបន្តិច ថៅកែហាងនោះនឹងជេរ ប្រទេចផ្ដាសាគេ ទន្ទឹមនឹងនោះដែរមានមិត្តម្នាក់ដែលធ្វើការជាមួយគេ ត្រូវបានផ្អាកការងារអស់រយៈពេល ២សប្តាហ៍ ដោយសារតែគេបានស្រែកដាក់ភ្ញៀវ ខណៈដែលគេហត់ខ្លាំងពេក។

បន្ទាប់ពីធ្វើការនៅទីនេះបាន ៣ខែ គេក៏បានលាឈប់ដោយសារតែទ្រាំទ្រការងារលែងបាន ព្រមទាំងប៉ុនប៉ងលួចម៉ូតូដើម្បីសងសឹកម្ចាស់ហាងទៀតផង។ បន្ទាប់ពីលាឈប់ពីការងារបានរយៈពេល ៣ថ្ងៃ នារសៀលថ្ងៃទី៧ ខែសីហា ដែលជាថ្ងៃកើតហេតុ ជនសង្ស័យបានសុំមិត្តភក្តិឱ្យជិះម៉ូតូជូនគេទៅហាង ព្រោះវាជាពេលសម្រាកថ្ងៃត្រង់ ម្ចាស់ហាងនឹងបិទទ្វារហូបអាហារថ្ងៃត្រង់។

បន្ទាប់មកជនសង្ស័យក៏បានចំនាយលុយទិញអាវម៉ូតូឌុបពាក់ ដើម្បីបន្លំភ្នែកកុំឱ្យនរណាម្នាក់សង្ស័យលើគេ បន្ទាប់មកគេក៏បានដើរចូលទៅបញ្ឆេះម៉ូតូហើយជិះវាចេញមក តែគេមិនមានបំណងយកទៅលក់ទេ គេគ្រាន់តែចង់យកមកទុកជិះខ្លួនឯង និងសងសឹកម្ចាស់ហាងនោះតែប៉ុណ្ណោះ៕

ប្រភព sakkarach

Leave a Reply

Your email address will not be published. Required fields are marked *