អាយុត្រឹមតែ ១០ឆ្នាំទេ! តែកុំមើលសាច់ដុំ មនុស្សធំសុំខ្មាស់

កុមារគ្រប់រូបតែងតែមានក្ដីស្រមៃផ្សេងៗគ្នា ក្នុងចំណោមនោះក៏មានក្មេងៗជាច្រើនដែលមាន បំណងប្រាថ្នាចង់ក្លាយជាវីរៈបុរស Super Hero ដែលខ្លួនពេញចិត្តផងដែរ។ តួយ៉ាងដូចជា Ryuse Imai ក្មេងប្រុសអាយុ ១០ឆ្នាំមកពីប្រទេសជប៉ុន ដែលវីរៈបុរសក្នុងដួងចិត្តរបស់គេគឺជាលោក Bruce Lee។ ក្មេងប្រុសរូបនេះបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល នៅពេលដែលគេបានប្រែក្លាយខ្លួនឯង ក្លាយទៅជា Bruce Lee តូច បានយ៉ាងពិតប្រាកដ។

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ គេហទំព័រ mothership បាននាំយករូបភាពរបស់ Ryuse មកបង្ហាញពី លទ្ធផលនៃការខិតខំហ្វឹកហាត់ជាច្រើនឆ្នាំរបស់គេ រហូតមានសាច់ដុំ៦កង់ដុំៗ។ អ្វីដែលពិសេសជាងនេះទៅទៀត គេត្រឹមតែជាក្មេងអាយុ ១០ឆ្នាំតែប៉ុណ្ណោះគេអាចហ្វឹកហាត់បានប៉ុននេះ សូម្បីតែមនុស្សពេញវ័យក៏សុំខ្មាស់ដែរ។

មិនត្រឹមតែមានសាច់ដុំរឹងមាំទេ ប៉ុន្តែ Ryuse ក៏ចេះក្បាច់គុនការពារខ្លួន រហូតដល់គេអាចអនុវត្តទាំងការទាត់ធាក់ និងកណ្តាប់ដៃយ៉ាងរហ័សទៀតផង ដូចដែលធ្លាប់បានឃើញស្រាប់នៅក្នុងឃ្លីបវីដេអូដែលក្រុមគ្រួសាររបស់គេ បានចែករំលែកលើ Instagram។

របាយការណ៍បានបង្ហាញថា Ryuse បានមើលខ្សែភាពយន្តរបស់លោក Bruce Lee តាំងពីគេមានអាយុមួយឆ្នាំ ហើយលោក Bruce Lee ក៌បានក្លាយជាវីរបុរសក្នុងដួងចិត្ត របស់គេតាំងពីពេលនោះមកម៉្លេះ។ ចាប់តាំងពីពេលនោះមក Ryuse ក៏បានព្យាយាមហ្វឹកហាត់រាងកាយរបស់គេ រហូតដល់សព្វថ្ងៃនេះ។

ទោះបីជាលទ្ធផលនៃការហ្វឹកហាត់ធ្ងន់ៗ បានបណ្តាលឱ្យគេមានរបួស មានពងបែកនៅលើដៃ យ៉ាងណាក៏ដោយ ក៏ឪពុករបស់គេបានសារភាពថា៖ «ខណៈពេលដែលកូនប្រុសគាត់កំពុងហ្វឹកហាត់ ការរងរបួសគឺជាអ្វីអាចជៀសមិនរួច ប៉ុន្តែអ្វីដែលសំខាន់ជាងនោះទៅទៀត គឺការបណ្តុះបណ្តាលចិត្តឱ្យកាន់តែរឹងមាំ»។

ប្រភព sakkarach

Leave a Reply

Your email address will not be published. Required fields are marked *