កុំតែបានឪពុករហ័សបន្តិច កុំអីចប់! ស្ទុះយកខ្លួនទៅរងកញ្ចក់ ដែលប៊ិះនឹងរលំលើកូនស្រីរបស់ខ្លួន…(មានវីដេអូ)

ចិន៖ កន្លងទៅនេះ មហាជន អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្ដែងអារម្មណ៍កោតសរសើរយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព នូវសកម្មភាពបុរសជាឪពុកម្នាក់ បានស្ទុះយកខ្លួនទៅរងកញ្ចាក់ ដែលប៊ិះនឹងរលំលើកូនស្រីរបស់ខ្លួន។

យោងតាមវីដេអូឃ្លីបបង្ហាញឲ្យឃើញថា ក្មេងស្រីតូចចំនួនពីរនាក់ កំពុងលេងនៅក្នុងបន្ទប់ទទួលភ្ញៀវ ដោយក្មេងស្រីម្នាក់ បានបោះបាល់ទៅលើ ដែលបណ្ដាលឲ្យគេបាត់បង់លំនឹងខ្លួន អុកគូទលើឥដ្ឋជិតកញ្ចក់ និងធ្វើឲ្យកញ្ចាក់ដួលរលំ។ ឃើញដូច្នេះ បុរសជាឪពុក បានស្ទុះយកខ្លួនទៅរងកញ្ចាក់ ជំនួសកូនស្រីម្នាក់ទៀត ដែលកំពុងតែដេករមៀលលើឥដ្ឋទាន់ពេលវេលា។

យ៉ាងណាមិញ មិនមាននរណាម្នាក់រងរបួសឡើយ ហើយជុំវិញវីដេអូឃ្លីបនេះដែរ មានអ្នកចុចចូលទស្សនារហូតដល់ទៅ៥០០,០០០ដងឯណោះ និងមានមហាជនជាច្រើន បានហៅបុរសជាឪពុកថា «Superman» ផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *