ប្រសើរណាស់! ត្រឹមតែខេត្តមួយ នៃប្រទេសកម្ពុជាអាចនាំចេញចេកណាំវ៉ាទៅកាន់ទីផ្សារជាង ១០០ តោនក្នុងមួយថ្ងៃៗ

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឲ្យដឹងថាក្នុងមួយថ្ងៃខេត្តព្រះវិហារ អាចនាំផ្លែចេកណាំវ៉ាចេញចំនួន២០រថយន្តធំ ស្មើនឹង១០០តោន មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ ពិសេសខេត្តសៀមរាម ដើម្បីបំពេញ តម្រូវការអ្នកបរិភោគ និងការកែច្នៃ។ នេះបើយោងតាមការដកស្រង់ពីក្រសួងព័ត៌មាន

លោកប្រាធានមន្ទីរបានបញ្ជាក់ថា ខេត្តព្រះវិហារមានផ្ទៃដីដាំចេកសរុបជាង១ម៉ឺនហិកតាលើស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុកសង្គមថ្មី ។ ហើយមួយថ្ងៃមួយថ្ងៃបានដឹកជញ្ជូនទៅរាជធានីភ្នំពេញហើយនិងមួយ ចំនួនទៀតចូលទៅខេត្តសៀមរាប។ដោយម៉ាល្ងាចៗឃើញជិត២០រយន្តសម្រាប់បងប្អូនយកទៅប្រើប្រាស់ធ្វើជានំធ្វើជាអ្វីផ្សេងៗហើយសម្បូរមែនទែនគឺជិតថ្ងៃសីល ដោយថ្ងៃសីលមានតម្រូវការចេកច្រើនបងប្អូនយកទៅវត្តទៅវ៉ា។ទោះជាផ្លែវាមិនសូវធំមែនតែរសជាតិផ្អែមឆ្ងាញ់។

លោកបន្ដថា ដោយសារតែសណ្ឋានដីមានភាពអំណោយផលនិងសម្បូរទៅដោយជីជាតិ ក្រៅពីការដំាដំណាំចេកខេត្តព្រះវិហារក៏មានដំណាំដែលមានសក្តានុពលខ្លាំងជាច្រើនទៀត មានដូចជា ដំឡូងមី ស្រូវ ស្វាយចន្ទីរ ម្រេច និងល្ពៅដែលដាំដុះលើទំហំ ផ្ទៃដី រហូតដល់ទៅជាង៨ម៉ឺនហិកតា។

គុណប្រយោជន៍ដល់សម្បូរបែបនេះបានធ្វើឲ្យកសិករជាច្រើនងាកមកដំាដំណាំចេកណំាវ៉ា ហើយបានផ្តល់ចំណូលជាច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ បន្ទាប់ពីមុខរបរធ្វើស្រែចំការ៕

ប្រភពពី business cambodia

Leave a Reply

Your email address will not be published. Required fields are marked *