ពិតទេ? ប្រទះឃើញសាកសព “នាងមច្ឆា” នៅលើឆ្នេរសមុទ្រ…(មានវីដេអូ)
រូបភាពក្រាហ្វិកបានបង្ហាញពីសាកសពសភាវៈចម្លែកមួយមានរូបរាង «ពាក់កណ្តាលមនុស្ស ពាក់កណ្តាលត្រី»
ស្ថិតនៅវាលឆ្នេរខ្សាច់នៃឆ្នេរសមុទ្រមួយរបស់អង់គ្លេស ។
រូបភាពដ៏គួរឲ្យរន្ធត់នេះ ត្រូវបានបង្ហោះដោយអ្នកប្រើហ្វេសប៊ុកឈ្មោះ Paul Jones ដោយបានដាក់ចំណងជើងថា៖
ថ្ងៃនេះពិតជាអស្ចារ្យណាស់! ដែលបានរកឃើញអ្វីដែលចម្លែកមើលទៅដូចពាក់កណ្តាលមនុស្ស ពាក់កណ្តាលត្រី ស្លាប់នៅលើឆ្នេរខ្សាច់។
រូបភាពដែលបានរីករាលដាល បានទាក់ទាញពួកអ្នកទ្រឹស្តីនិយម អះអាងថា សាកសពនេះគឺជាសភាវៈមានជីវិតពិត មនុស្សពាក់កណ្តាល ត្រីពាក់កណ្តាល នៅលើពិភពផែនដី ។ ប៉ុន្តែ អ្នកដទៃទៀតមានការសង្ស័យ… ជាពិសេសនៅពេលដែលហ្វ្រូហ្វាលហ្វេសប៊ុករបស់ Paul Jones បង្ហាញថាគាត់គឺជាអ្នកសូនរូបដ៏សកម្មម្នាក់ ។
តើអ្វីទៅជា mermaids?
mermaids គឺជាសភាវៈដែលមានរូបរាងផ្នែកក្បាល និងដងខ្លួនខាងលើជាមនុស្ស និងកន្ទុយជាត្រី ។ Mermaids បានលេចឡើងនៅក្នុងរឿងព្រេង នៃវប្បធម៌ជាច្រើននៅលើពិភពលោក ក្នុងនោះរួមមាន៖ Near East, Europe, Africa និង Asia ៕
ទស្សនាវីដេអូខាងក្រោម៖