តិចច្រលំថា ឆ្មាអីទៅ! លុះដឹងការពិត ទើបភ្លឹកស្មារតី

បរទេស៖ នេះបើយោងតាមប្រភពវិដេអូដ៏ហួសចិត្តមួយបង្ហាញពីបុរសម្នាក់ដោយរើសបានកូនឆ្មាដ៏គួរឲ្យស្រលាញ់មួយក្បាលមកពីកន្លែងមួយដោយស្រលាញ់ និងអាណិតក៏បានយកមកចិញ្ចឹមតែម្តង។
ដោយឡែកមិនយូរប៉ុន្មាន លោក Elber បានសង្កេតឃើញថា៖

សត្វចិញ្ចឹមរបស់គាត់មានអត្តចរិតប្លែកពីសត្វឆ្មាដទៃ
ហើយគាត់ក៏បានស្រាវជ្រាវព័ត៌មាននៅលើបណ្ដាញអុីនធឺណេត
ដោយឃើញថា កាលពីខែមិថុនាកន្លងទៅ មន្ត្រីខេត្តបានប្រទះឃើញកូនតោភ្នំមួយក្បាល ដែលមានភិនភាគដូចទៅនឹងសត្វដែលគាត់បានជួយសង្គ្រោះអីចឹងដែរ។

បន្ទាប់មក គាត់ក៏ប្រញាល់ប្រញាល់ទំនាក់ទំនងទៅកាន់មន្ត្រីសត្វព្រៃភ្លាមៗ។
ទន្ទឹមនឹងនោះដែរ អ្នកឯកទេសខាងពេទ្យសត្វក្នុងស្រុក បានឲ្យដឹងថា សត្វមួយក្បាលនោះ មិនមែនជាកូនឆ្មាឡើយ តែវាជាកូនតោភ្នំញី និងមានអាយុប្រហែល២ខែហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *