ថ្មីចេសតែម្តង!!! នាយ ពាក់មី បង្ហាញអារម្មណ៌ផ្ទុយពីគេគ្រប់គ្នា ចំពោះរថយន្ត Rolls Royce

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រហែលជាមិនបានស្គាល់រូបពិតរបស់តារាកំប្លែងដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ CTN និង MyTV នោះឡើយ ធ្លាប់តែឃើញរូបស្រស់សង្ហានៅពេលដែលគាត់សម្តែងម្តងៗ ប៉ុន្តែពេលនេះ តារាកំប្លែងរូបនេះ បានទម្លាយអាថ៌កំបាំងកាលពីខ្លួន ជាកម្មករសំណង់ ហើយ ភរិយាជាកម្មការិនី រោងចក្រកាត់ដេរមួយកន្លែង នៅទីក្រុងភ្នំពេញ មើលទៅពិតជាកម្សត់ខ្លាំងណាស់។

យ៉ាងណាមិញ កាលពីកន្លងទៅ តារាកំប្លែង នាយ ពាក់មី បានបង្ហោះរូបថតរបស់ខ្លួន អមជាមួយភរិយា កាលពីមុននៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានសរសេរដូច្នេះថា៖ “កាលនៅជាសង្សារនឹងគ្នា ប្តីធ្វើសំណង់នៅលូ៥ ប្រពន្ធធ្វើការរោងចក្រសានសាន ជិតអ៊ី ខាងបឹងក្រពើ កាលហ្នឹងខ្ញុំដូច លោក តៅម៉ីងស៊ឺ ណាស់” ប៉ុន្តែនៅពេលនេះ តារាកំប្លែងម្នាក់នេះ បានជោគជ័យជាខ្លាំងក្នុងវិថីសិល្បៈ ហើយក៏មានផ្ទះដ៏ធំស្កឹមស្កៃសម្រាប់រស់នៅ និងរថយន្តទំនើបថ្មីៗជិះថែមទៀត។​

នៅថ្ងៃនេះ ផងដែរនាយពាក់មី បាន ជោគជ័យខ្លំាង លើវិស័យអច្យលទ្រព្យ ក្នុងនោះបានបង្ហោះសារថា <<មិនដែលស្រម៉ៃថាបានជិះឡាន​ Rolls Royce ទេ​ ហេីយក៏គ្មានលុយទិញដែ​រ ធ្លាប់រស់ដោយសារតែធ្វេីការងារសំណង់​ ពេលនេះចិត្តនៅតែចង់ធ្វេីសំណង់​, ខ្ញុំសប្បាយចិត្តនិងការងារខ្ញុំរាល់ថ្ងៃណាស់ អោយតែផ្ទះខ្ញុំលក់ដាច់គឺខ្ញុំបានសម្រេចក្តីស្រម៉ៃខ្ញុំហេីយ​ វីឡាត្រាស់មី​ ដំណាក់ហ្លួង ក្រុងបាត់ដំបង​ ចំនួន 164ខ្នង​ សូមអរគុណដល់បងប្អូនដែលបានគាំទ្រខ្ញុំ​កន្លងមក។

Leave a Reply

Your email address will not be published. Required fields are marked *