ពិតជាកម្របានឃើញមែន! ឃើញរន្ធចម្លែកជាច្រើននៅតាមវាលស្រែ ពេលជីកយកមកមើល ស្រាប់តែឃើញ…(មានវីដេអូ)
(អាហ្វ្រិក)៖ ត្រីសួតដែលត្រូវបានគេស្គាល់ផងដែរថាជាត្រី salamanderfish គឺជាប្រភេទត្រីទឹកសាប វាអាចរស់នៅក្នុងដីដោយគ្មានទឹករយៈពេលជាច្រើនខែ និងជួនកាលអាចដល់ទៅមួយឆ្នាំពេញ។
ឈ្មោះរបស់វាបានបង្ហាញថាសួតសំប៉ែតមានប្រព័ន្ធដង្ហើមដែលវិវត្ដន៍យ៉ាងខ្លាំង ដែលអាចយកអុកស៊ីសែនពីខ្យល់ ដូចជាសត្វលើគោកជាដើម។ ខណៈពេលដែលពួកវារស់នៅក្នុងទឹក ពួកវាជាញឹកញាប់មកលើផ្ទៃស្រូបខ្យល់។
ត្រីទាំងនេះអាចលង់ទឹកបានបើសិនជាវាស្ថិតនៅក្រោមទឹកយូរ។
ត្រីសួតត្រូវបានគេរកឃើញតែនៅក្នុងអាហ្វ្រិក អាមេរិកខាងត្បូង និង អូស្ត្រាលី។
នៅក្នុងទ្វីបអាហ្រ្វិកត្រីសួតត្រូវបានបរិភោគដោយអ្នកស្រុក។
ត្រីនេះត្រូវបានគេនិយាយថាមានរសជាតិឆ្ងាញ់ខ្លាំងណាស់។