រូបមន្តធម្មជាតិងាយៗ អាចព្យាបាលបូសទ្រនិចឲ្យជាដូចគេបេះ!

បូសទ្រនិច ជាជំងឺសើរស្បែកមួយប្រភេទដែលកើតឡើងដោយសារការឆ្លងមេរោគ និងបាក់តេរី
ហើយភាគច្រើនវាតែងតែលេចឡើងនៅលើតំបន់មួយចំនួនដូចជា ក្លៀក មុខ ក គូថ និងភ្លៅជាដើម។

មានពេលខ្លះ វាក៏អាចបង្កឲ្យមានការឈឺចាប់ និងក្តៅខ្លួនផងដែរ។
ហេតុនេះ ប្រសិនអ្នកកំពុងតែជួបប្រទេះបញ្ហាមួយនេះមែន សូមកុំភ្លេចគ្រឿងទេសប្រចាំផ្ទះបាយ គឺខ្ចឹមស។

របៀបប្រើខ្ទឹមសព្យាបាលបូសទ្រនិច៖
១. យកខ្ទឹមសស្រស់ៗចំនួន ២-៣កម្ពឹស បុកឲ្យម៉ត់។

២. បន្ទាប់មក យកទៅបិតលើបូសទ្រនិច ឲ្យបាន១០នាទី។
៣. អនុវត្តបែបនេះឲ្យបាន ២-៣ដងក្នុងមួយថ្ងៃ។
៤. បើអាចពិសារខ្ទឹមសស្រស់ ២-៣កម្ពឹសទៀត បូសកាន់តែឆាប់ជាសះស្បើយ៕

Leave a Reply

Your email address will not be published. Required fields are marked *