កម្រមានមនុស្សបែបនេះណាស់! អ្នកលក់បាយម្នាក់រើសបានកាបូបលុយរាប់លានតែបានយកទៅសង់ម្ចាស់ដើមវិញដោយសារតែ…(មានវីដេអូ)

បរទេស៖ ស្រ្តីអ្នកលក់បាយជនជាតិថៃ អាយុ ២៩ឆ្នាំ ឈ្មោះ Sumaree Sriuam ជាអ្នកលក់បាយនៅតាមចញ្ចើមផ្លូវក្នុងខេត្ត ប៉ាធីយ៉ា ប្រទេសថៃ ម្នាក់ រើសបានកាបូបលុយមួយ ដែលមានចំនួនទឹកប្រាក់ និងសែកសុរប ១លាន ៣សែនបាត(លុយថៃ)។ ជាមួយចំនួនទឹកប្រាក់នេះ វាពិតជាច្រើនណាស់ចំពោះអ្នកលក់អំហារនៅតាមចញ្ចើមផ្លូវបែបនេះ ប៉ុន្តែវាពិតជារំភើបណាស់ដែល ចំនួនទឹកប្រាក់ទាំងនេះ មិនអាចធ្វើឲ្យលក់ភាពស្មោះត្រង់របស់នាងបាន ទីបំផុតនាងក៏បានយកកាបូប និងលុយទាំងនេះ ទៅប៉ុស្តិ៍​ប៉ូលិស ដើម្បីស្វែងរកម្ចាស់ដើម។

នាងបានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា កាលពីថ្ងៃទី ២៦ ខែមេសា នាងបានប្រទះឃើញកាបូបមួយ ជ្រុះនៅលើផ្លូវ ខណៈនាងកំពុងជិៈម៉ូតូមកលក់បាយ នៅក្បែរផ្លូវមួយឈ្មោះ Bali Hai Pier។ បន្ទាប់ពីនាងបើកកាបូបមើល នាងពិតជារំភើបចិត្តណាស់ ដោយសារក្នុងកាបូបនេះមានទឹកប្រាក់ជាច្រើសន្ធឹកសន្ធាប់។ ជាមួយចំនួនទឹកប្រាក់ទាំងនេះ អាចផ្លាស់ប្តូរជីវិតនាង ឲ្យប្រសើរជាងនេះបាន។ ប៉ុន្តែនាងបានធ្វើរឿងមួយ ដែលនាំឲ្យមនុស្សគ្រប់គ្នារំភើបចិត្ត។

នាងបានសម្រេចចិត្តប្រគល់កាបូប ព្រមទាំងទឹកប្រាក់ទាំងអស់ទៅប៉ូលិសដើម្បីជួយស្វែងរកម្ចាស់។
នាងបានប្រាប់សារព័ត៌មានថា៖
«ខ្ញុំពិតជាមានអាម្មរណ៍សោកស្តាយជំនួសម្ចាស់ការបូប និងយល់ពីអារម្មណមួយនេះយ៉ាងច្បាស់»
«ខ្ញុំមិនចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃទេ!! ខ្ញុំដឹងថា ម្ចាស់គេពិតជាត្រូវការវាណាស់!!»

លោក Wutthikorn គឺជាម្ចាស់កាបូបនេះ ប៉ុន្តែតាមរបាយការណ៍បានបញ្ជាក់ថា គាត់ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ពុំអាចមកទទួលយកកាបូបដោយផ្ទាល់បាន ហើយបានឲ្យប្អូនមកទទួលជំនួស។ គាត់បានកោតសសើរស្រ្តីអ្នកលក់បាយឈ្មោះ Sumaree Sriuam ណាស់ ហើយគាត់ក៏បានជូនប្រាក់មួយចំនួនជាសគុណ និងចំពោះទឹកចិត្តស្មោះត្រង់របស់នាងផងដែរ៕

អត្ថបទ៖ Khmer5 News

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *