ប្រថុយណាស់! សំយ៉ុងខ្លួនពីលើអគារកម្ពស់ជាង ៣០០ម៉ែត្រនៅ Dubai ដើម្បីបង្ហោះរូបដ៏អស្ចារ្យ ក្នុង Instagram…(មានវីដេអូ)

បរទេស៖ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានបង្ហោះរូបដ៏រន្ទត់អស្ចារ្យជាច្រើនដើម្បីទទួលបានភាពល្បីល្បាញលើសគេ។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើរឿងអស្ចារ្យនិងគ្រោះថ្នាក់ទាំងនេះបានទាំងអស់គ្នានោះទេ ខណៈដែលមានអ្នកខ្លះត្រូវស្លាប់ពេលព្យាយាមធ្វើវា។ ចំពោះរឿងទាំងនេះយើងសូមផ្តល់ដំបូន្មានអោយអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់កុំព្យាយាមធ្វើរឿងនេះដោយគ្មានជំនួយពីអ្នកជំនាញអោយសោះ ឬមួយយកល្អគឺកុំធ្វើវាតែម្តង។

Victoria Odintsova អាយុ២៣ឆ្នាំជាតារាបង្ហាញម៉ូតដ៏ស្រស់ស្អាតនិងស៊ិចស៊ីម្នាក់ល្បីល្បាញក្នុងទំព័រមុខគេនៃសាពត៌មានទាំងឡាយពីរឿងដែលនាងហ៊ានប្រលែងនិងមច្ចុរាជស្រស់ៗផ្ទាល់និងភ្នែកគ្មាននារីណាក្លាហានដូច។ ដើម្បីធ្វើវាបានVictoria ត្រូវថតសំយ៉ុងខ្លួនចុះពីលើកំពូលខ្ពស់បំផុតនៃអគារ Cayan Tower កំពស់១០០៤ហ្វីតក្នុងក្រុង Dubai ប្រទេសអារ៉ាប់។

ខណៈប្រុងប្រៀបធ្វើវា Victoria ហាក់ស្ទាក់ស្ទើរក្នុងការចាប់ដៃជំនួយការរបស់នាងដើរលើធ្នឹមនៃអគារ។ យើងមិនអាចបន្ទោសនាងទេ គ្រាន់តែមើលចុះក្រោមវាធ្វើអោយខ្ញុំមានអារម្មណ៍ចង់ខ្យល់គបាត់ទៅហើយ។ នាងពិតជាអាចតាំងចិត្តបានស្ងប់ស្ងាត់ល្អក្នុងគ្រារន្ធត់នេះ វាគ្មានអ្វីបង្ការការពាររារាំងពីគ្រោះថ្នាក់ក្រៅតែពីដៃបុរសម្នាក់ជាជំនួយការរបស់នាង។ តារាដ៏គួរអោយចាប់អារម្មណ៍រូបនេះបានរៀនពីបទពិសោធន៍ដ៏ខ្ពស់លើអគារ៧៣ជាន់ដោយកាន់តែដៃម្ខាងជាមួយជំនួយការរបស់នាងហើយសំយ៉ុងខ្លួនចុះមកនៅគែមនៃអគារ។

ក្រោយពីធ្វើរឿងដ៏មហាគ្រោះថ្នាក់នេះរួច បុរសជំនួយការក៏ទាញនាងឡើង តែនាងនៅតែភ័យខ្លាចទោះបីថតចប់ក៏ដោយ។ Victoria មិនចង់ជឿថានាងអាចធ្វើបានយ៉ាងល្អបែបនេះដែរ ហើយនាងក៏អរគុណយ៉ាងខ្លាំងចំពោះក្រុមជំនួយការដែលខិតខំជួយនាងយ៉ាងអស់ពីចិត្ត។ បន្ទាប់ពីធ្វើកិច្ចការដ៏មហាសែនគ្រោះថ្នាក់នេះរួច ប៉ូលីសក្រុង Dubai ក៏តាមចាប់ខ្លួននាង នៅចំពោះមុខប៉ូលីសនាងត្រូវចុះកិច្ចសន្យាថានិងមិនធ្វើរឿងដដែលនេះនៅលើអគារ Cayan Tower ក្នុងក្រុង Dubai នេះម្តងទៀតទេ។

ឧត្តមសេនីយ៍ទោ Halil Ibragim Al-Mansuri ស្នងការនគរបាលក្រុង Dubai និយាយថា៖ ” ទង្វើរបស់ស្រ្តីជនជាតិរុស្សីរូបនេះគឺពិតជាប្រថុយនិងគ្រោះថ្នាក់ដល់ជីវិតពេកណាស់ យើងជាសមត្ថកិច្ចត្រូវតែការពារហានិភ័យផ្សេងៗដែលបំរុងនិងកើតឡើងចំពោះមនុស្សជាតិ។ ” អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *