រន្ធត់​ណាស់​! បុរស​ម្នាក់​បង្ខំ​ចិត្តជិះ​កង់​ឆ្លងកាត់​ទាំង​ព្រលឹងចុងសក់ សំណាង​ហើយ រួច​ផុតពីគ្រោះថ្នាក់

នេះ​គឺជា​ខណៈពេល​ដ៏​រន្ធត់​មួយ ដែល​អ្នកជិះ​កង់​គ្មាន​ការប្រុងប្រយ័ត្ន​ម្នាក់ ប៊ិះ​ត្រូវបាន​បុក​ស្លាប់​ដោយ​រថភ្លើង​១​ខ្សែ​ទៅហើយ នៅពេល​បុរស​នោះបាន​ជិះ​ឆ្លងកាត់​ផ្លូវ​របស់​វា​យ៉ាង​ប្រញាប់ប្រញាល់​គ្មាន​គិតពី​គ្រោះថ្នាក់​បែបនេះ ។​

កាមេរ៉ា​ឃ្លាំមើល ស្ថិតនៅលើ​ផ្លូវដែក​មួយ នៅក្នុង​ប្រទេស Netherland បានបង្ហាញ​ឲ្យ​ឃើញ​អ្នកជិះ​កង់​ម្នាក់ កំពុង​រង់ចាំ​នៅ​ផ្នែក​ខាងស្តាំ​ម្ខាង​នៃ​ផ្លូវដែក ខណៈ​រថភ្លើង​តូច​១​ខ្សែ​កំពុង​ឆ្លងកាត់ ។​

​បន្ទាប់​រថភ្លើង​ខ្នាតតូច​នោះ បាន​ឆ្លង​ផុត បុរស​រូបនេះ​ក៏បាន​បន្ត​ជិះ​កង់​ឆ្លងកាត់ ប៉ុន្តែ ដោយសារតែ​បាំង​កន្ទុយ​របស់​វា ពុំ​អាច​មើលឃើញ​រថភ្លើង​ពណ៌​លឿង​១​ខ្សែ​ទៀត​ចូល​មកដល់​ក្នុង​ល្បឿន​ដ៏​លឿន ហើយ​ស្របពេល​ខ្លួន​បាន​ជិះ​ចូលដល់​ចំណែក​ផ្លូវដែក​ទី​២​ទៅហើយ គាត់​ក៏បាន​បង្ខំចិត្ត​ជិះ​ឆ្លងកាត់​ទាំង​ប្រថុយ​ជីវិត​តែម្តង ។

​ពិតជា​សំណាង​ណាស់ ដែល​អ្នកជិះ​កង់​រូបនេះ អាច​គេច​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ត្រឹមតែ​ប៉ុន្មាន​ចុង​ស្រូវ​ប៉ុណ្ណោះ ៕
ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Dailymail)​

Leave a Reply

Your email address will not be published. Required fields are marked *