លើកទីមួយហើយ ដែលបានឃើញ! អណ្តើកក្បាលពីរ

បរទេស៖ អណ្ដើកក្រិកមួយក្បាល មានក្បាលចំនួនពីរ
ត្រូវបានគេចាត់ទុកថាជាអណ្ដើកមានវ័យចំណាស់បំផុត
ហើយវានឹងឈានចូលវ័យ២៣ឆ្នាំនៅខែក្រោយនេះ។

អណ្ដើកក្បាលពីរនេះ បានចាប់កំណើតនៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ក្នុងទីក្រុង Geneva ប្រទេសស្វីស នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៩៧។
ហើយវាបានក្លាយជាសត្វដ៏សំខាន់មួយសម្រាប់សារមន្ទីរ ដែលអាចទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ។

គួរឲ្យដឹងដែរថា សត្វដែលកើតមកមានក្បាលពីរ
ជាធម្មតារស់នៅមិនបានយូរឡើយ និងបាត់បង់ជីវិតទៅវិញ ទាំងដែលស្ថិតក្នុងវ័យក្មេង៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *