បងប្អូននៅចាំគាត់ទេ គាត់ឈ្មោះអ្វី? នេះហើយ គឺជាជីវិតដ៏សាមញ្ញ របស់តារាសម្តែងជើងចាស់យ៉ាងសប្បាយរីករាយ កក់ក្តៅ និងមានសុភមង្គល… (មានវីដេអូ)

ទស្សនិកជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងជើងចាស់ម្នាក់គឺ អ្នក​នាង​ អម្ពរ ទេវី នោះ ដែលមានទេពកោសល្យខ្ពស់ ជាមួយការប្រើប្រាស់ទឹកមុខ កាយវិការ និងភាពប៉ិនប្រសព្វ ធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅតែដក់ក្នុងអារម្មណ៍ និងពេញចិត្តជាខ្លាំង មកទល់ពេលនេះ។

ចំណែកថ្មីៗនេះ អ្នកនាង អម្ពរ ទេវី បានបង្ហោះសារមួយ ដោយបង្ហាញក្តីរំភើបជាខ្លាំង ដោយរៀបរាប់ពីកូនប្រុសរបស់ខ្លួនថា “ZOLI ម៉ាក់សប្បាយចិត្តណាស់ដែលបាន ឃើញរូបកូន, ការងារដែលកូនស្រឡាញ់ ម៉ាក់នៅពីក្រោយកូន, ម៉ាក់នឹកកូន, សូមឲ្យកូនប្រុសម៉ាក់បានសុខសប្បាយ”។

នៅមិនទាន់អស់ទេ អ្នក​នាង អម្ពរ ទេវី តែងតែ បង្ហាញជីវិតដ៏សាមញ្ញ របស់ខ្លួនជាញឹកញាប់ ជាមួយក្រុមគ្រួសារ មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់ ដែលមានដូចជាដើរលេង អាំងសាច់ ញុំាអាហារ ព្រមទំាងនៅមានសកម្មភាពជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ លាយឡំដោយស្នាមញញឹម ស្រស់ស្រាយ។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត
សូមទស្សនាទិដ្ឋភាពទូទៅ នៃក្រុមគ្រួសាររបស់ តារាសម្តែងជើងចាស់រូបនេះទំាងអស់គ្នា ៖

Leave a Reply

Your email address will not be published. Required fields are marked *