នឹកស្មានមិនដល់!!! ទិញឡានកញ្ចាស់មួយគ្រឿង និងកែច្នៃយ៉ាងស្អាតហួសថ្លែង

អូស្ត្រាលី៖ ជាងមេកានិកម្នាក់ ដែលមានបទពិសោធន៍២៤ឆ្នាំ បានកែច្នៃរថយន្ដកញ្ចាស់មួយគ្រឿង ទៅជារថយន្ដដំណើរកម្សាន្ត ដែលខាងក្នុងមានគ្រែ ទូរទឹកកក ចង្ក្រានចម្អិនអាហារដូចជាផ្ទះអីចឹងដែរ។

លោក Phil Hoken អាយុ៣៩ឆ្នាំ បានចំណាយប្រាក់ចំនួន៥,០០០ដុល្លារអាមេរិក ទៅទិញរថយន្ដមួយគ្រឿងប្រភេទ Volkswagen Jurgen Autovilla ឆ្នាំ១៩៧៥ បន្ទាប់ពីឃើញវាផ្សព្វផ្សាយលក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ហើយគម្រោងនៃការកែច្នៃវាឲ្យស្អាតឡើងវិញត្រូវបានបញ្ចប់ក្នុង​រយៈពេល៧ខែ និងអស់ទឹកប្រាក់ចំនួន៣០,០០០ដុល្លារអាមេរិកឯណោះ។

យ៉ាងណាមិញ ក្រោយពីកែច្នៃទៅជារថយន្ដដ៏ស្រស់ស្អាត និងថ្មីសន្លាងរួចមក លោក Hoken បានដាក់លក់នៅលើវេបសាយមួយ ក្នុងតម្លៃចំនួន៦៥,០០០ដុល្លារអាមេរិក តែរថយន្ដត្រូវបានលក់ចេញក្នុងតម្លៃ៦០,០០០ដុល្លារអាមេរិក ក្នុង​រយៈពេល១៧ម៉ោងនៃការផ្សព្វផ្សាយយានយន្ដ៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *