ពូកែមែន! ក្មេងស្រីអាយុ ១១ ឆ្នាំមួយរូប លក់ផ្ទាំងគំនូរបាន ៥ ម៉ឺនដុល្លាកំពុងតែល្បីទូទាំងពិភពលោក

បច្ចុប្បន្ននេះកូនក្មេងគឺពួកគាត់ពិតជាមានសមត្ថភាពអស្ចារ្យណាស់ ពោលគឺទាំងកូនក្មេងនៅក្នុងប្រទេសកម្ពុជាទាំងកូនក្មេងនៅប្រទេសក្រៅដោយម្នាក់ៗអាយុត្រឹមតែ ៨ ឆ្នាំទៅ ១២ ឆ្នាំនោះទេតែអាចរកចំណូលបានរាប់ម៉ឺនដុល្លារ ដោយគាត់បានប្រើប្រាស់សមត្ថភាពខ្លួនឯងអាចចេញរកលុយទាំងក្មេង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន New បានអោយដឹងថា ក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់មានឈ្មោះថា Aelita Andre ដែលក្មេងស្រីរូបនេះមានទឹកដីកំណើតនៅក្នុងប្រទេសអូស្រ្តាលីហើយនាងក៏ជាក្មេងស្រីម្នាក់ដែលមានគំនិតពិសេសមួយនោះគឺនាងមានដុងតាំងពីកំណើតក្នុងការគូសរូបដែលគំនូសរបស់នាងអាចលក់បាន ១ផ្ទាំង ៥ម៉ឺនដុល្លារឯណោះ។

ប្រភពដដែលបានបង្ហាញទៀតថា Aelita Andre គឺក្មេងស្រីមួយរូបដែលចូលចិត្តការគូសគំនូសតាំងពីដើមមកម្លេះ ហើយបន្ទាប់ពីនាងទំនេរពីការសិក្សានាងតែងតែគូររូបប្លែកៗ នឹងទេសភាពស្អាតៗជានិច្ចរហូតមកដល់ពេលនេះស្នាដៃនាងកាន់តែល្បីកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

រំលឹកពីជីវប្រវត្តិAelita Andre បន្តិចកាលពីនាងមានអាយុ ៩ ខែគឺឪពុកម្តាយរបស់នាងបានទិញផ្ទាំងគំនូរមកអោយនាងមកគូរលេងជារៀងរាល់ថ្ងៃ តែអ្វីកាន់តែពិសេសនោះគឺឪពុកម្តាយនាងបានឃើញថាកូនគាត់ចូលចិត្តគំនូរស្រាប់ នៅពេលដែលនាងមាន អាយុ ៤ ឆ្នាំឪពុកម្តាយនាងក៏បានជម្រុញអោយកូនរៀនគូរគំនូសរហូតនាងអាចចេញទៅប្រកួតគំនូរនៅប្រទេសក្រៅថែមទៀតផង។ ដោយនៅក្នុងនោះនាងទៅប្រកួតគំនូរនៅក្នុងប្រទេសញូវយ៉ក ដោយនាងបានក្លាយជាសិល្បករវ័យក្មេងបំផុតនៅលើពិភពលោកដែលមានឈ្មោះបោះសម្លេងកាន់តែរន្ទឺ។

សូមបញ្ជាក់ដែលថា បន្ទាប់ពីនាងត្រឡប់មកពីប្រកួតគំនូរនៅញ៉ូវយ៉ក នាងបានមកគូរគំនូសលក់ដោយមួយថ្ងៃនាងលក់បានរហូតទៅដល់ ៥ពាន់គំនូរឯណោះដោយតម្លៃគំនូរមួយផ្ទាំងមានតម្លៃ ៥ម៉ឺនដុល្លារ៕

អត្ថបទដោយ៖ ធី ស្រីល័ក្ខ
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *