ស្តែងណាស់ ហើយក៏អាណិតផងដែរ! បុកប៉ើងហោះខ្ទាត ពេលឆ្លងផ្លូវមិនបានប្រយ័ត្ន…(មានវីដេអូ)

បរទេស៖វីដេអូដ៏គួរឲ្យរន្ធត់មួយ បានបង្ហាញពីសកម្មភាពស្រ្តីម្នាក់ត្រូវរថយន្តបុកបើុងទៅលើអាកាស ដូចជាក្រដាសហោះអញ្ចឹង ខណៈនាងព្យាយ៉ាងផ្លូវ ដោយមិនចាំភ្លើងស្តប់សម្រាប់ថ្មើរជើងឆ្លងកាត់ ដោយឆ្លងកាត់ឆៅៗ ព្រមទាំងដៃកាន់ទូរស័ព្ទនិយាយទៀតផង។

តាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅខេត្ត Chonburi ប្រទេសថៃ។ ស្រ្តីរងគ្រោះ ត្រូវបានគេស្គាល់អត្តសញ្ញាណថាមានឈ្មោះ Sudchada Bureepia អាយុ៤០ឆ្នាំ។ បន្ទាប់ពីត្រូវរថយន្តបុកពេញទំហឹង ស្រ្តីរងគ្រោះរូបនេះ ត្រូបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា ស្រ្តីរងគ្រោះរងរបួសបាក់ឆ្អឹងចំនីធ្ងន់ធ្ងរ
បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើង៕
អត្ថបទ៖ Khmer5 News

សូមទស្សនាវីដេអូ អំពីហេតុការណ៍ដ៏រន្ធត់ខាតក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *