ត្រឹមអាយុ១៦ឆ្នាំសោះ!!! អាចរកចំណូលបានជាង ១៩,២០០០ដុល្លារ

ត្រឹមវ័យ១៦ឆ្នាំ Tyla-Simone Crayton អាចរកចំណូលបានជាង ១៩,២០០០ដុល្លារ ពីរបរលក់ទឹកជ្រលក់ប្រេន​ដែលមានឈ្មោះថា Sienna Sauce។ ដោយទឹកជ្រលក់នេះ Crayton បានចំណាយពេលអស់ជិត៣ឆ្នាំ ដើម្បីស្វែងរករូបមន្ដទឹកជ្រលក់ពិសេសមួយនេះ ដោយមានការជួយជ្រោមជ្រែងពីម្ដាយរបស់នាង។ ហើយបើគិតមកទល់នឹងពេលនេះ ទឹកជ្រលក់របស់ Crayton​ បាននឹងកំពុងតែចរាចរណ៍លក់នៅក្នុងម៉ាតជាង៧០ទូទាំងសហរដ្ឋអាមេរិក ក្នុងនោះក៏មាន Walmart ដែលជាម៉ាតទំនើបនិងល្បីឈ្មោះទូទាំងសកលលោកផងដែរ។

ក្រោយពីទទួលបានភាពជោគជ័យដ៏សម្បើមនេះ កុមារី Crayton ក៏បានបង្ហើមពីរបៀបដែលធ្វើឱ្យខ្លួនអាច យកផលិតផលទឹកជ្រលក់ដែលខ្លួនបានបង្កើតនៅផ្ទះយកទៅដាក់លក់ក្នុងម៉ាតល្បីៗបានយ៉ាងងាយ។ ដោយ Crayton បានផ្ដោតទៅលើរឿង៣សំខាន់ៗដូចខាងក្រោម៖

១.គុណភាព ៖Crayton បានបង្ហើបឱ្យដឹងយ៉ាងដូច្នេះថា បើនិយាយអំពីគុណភាពនៃផលិតផលគឺត្រូវមានការកំណត់ឱ្យបានត្រឹមត្រូវទាំងថ្ងៃផលិតនិងថ្ងៃខែផុតកំណត់ ដើម្បីជាទំនុកចិត្តទៅកាន់អ្នកបរិភោគ ហើយគ្រឿងផ្សំដែលយកមកប្រើប្រាស់ត្រូវចៀងវាងរបស់ខូចគុណភាឬជារបស់ដែលប្រើប្រាស់របស់រក្សាទុកយូរជាដើម។

២.ការវេចខ្ចប់ ៖ នៅត្រង់ចំណុចនេះ Crayton បានបង្ហើបឱ្យដឹងយ៉ាងដូច្នេះថា ប្រសិនបើចង់ឱ្យផលិតផលអាចមានឱកាសអាចទៅដាក់លក់នៅលើផ្សារទំនើបឬម៉ាតល្បីៗបានគឺ តម្រូវឱ្យមានការវេចខ្ចប់មានស្តង់ដារមានគម្របបិទជិត មិនជ្រៀបទឹក មិនធុំក្លិនមកក្រៅ បិទស្លាកសញ្ញាត្រឹមត្រូវ បង្ហាញពីចំណុចពិសេសៗដែលផលិតផលយើងមាននៅលើសម្បកដបផងដែរ។

៣.រសជាតិ ៖Crayton បានឱ្យដឹងទៀតថា ចំណុចដែលនាងផ្ដោតខ្លាំងបំផុតនោះ គឺរសជាតិនៃទឹកជ្រលក់របស់នាង ដោយនាងបានសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តនិងរសនិយមរបស់ប្រជាជនរបស់នាង ហើយនាងព្យាយាមផលិតរូបមន្ដដ៏សមស្របមួយសម្រាប់អតិថិជនគោលដៅរបស់នាង។ ហើយសម្រាប់ទឹកជ្រលក់របស់នាងផ្ទាល់នៅពេលដែលយកទៅឱ្យខាងម៉ាតពិនិត្យគេមិនដែលបដិសេធរសជាតិទឹកជ្រលក់របស់នាងនោះទេ។ ដូច្នេះហើយ បើចង់ឱ្យផលិតផលរបស់ខ្លួនអាចឡើងទៅលក់ទៅលើផ្សារទំនើបឬម៉ាតល្បីៗបាន យើងត្រូវតែយកចិត្តទុកដាក់ឱ្យមែនទែនទៅលើរស់ជាតិនៃផលិតផលរបស់យើង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Tyla-Simone Crayton មានអាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ ហើយនាងបាននឹងកំពុងតែក្ដោបក្ដាប់យីហោចំនួនទឹកជ្រលក់ដ៏ល្បីល្បាញរបស់នាងគឺ Sienna Sauce។ ជាមួយគ្នានេះនាងក៏មានហាងលក់ស្លាបមាន់បំពងទឹកជ្រលក់ពិសេស ​៤ សាខាផងដែរ។ ហើយកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ នាងអាចរកចំណូលបានរហូតដល់ទៅជាង ១៩២,០០០ ដុល្លារសហរដ្ឋអាមេរិកឯណោះ៕
ប្រភព៖ CNBC& AbcNews

អត្ថបទដោយ៖​ Nava Siri

Leave a Reply

Your email address will not be published. Required fields are marked *