ពូកែមែន! កសិករខ្មែរម្នាក់ចាយទុនតិចតួចចិញ្ចឹមបង្កង តែកើបចំណូលរាប់ពាន់ដុល្លារក្នុងមួយខែ

បើនិយាយអំពីមុខរបរកសិកម្មនៅក្នុងប្រទេសកម្ពុជាយើងមួយរយៈក្រោយនេះ សង្កេតឃើញថាមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ នេះដោយសារតែមានតម្រូវការទីផ្សារខ្ពស់ជាងមុន ហើយអាចផ្តល់ចំណូលខ្ពស់ទៅដល់ប្រជាកសិករ​ ដែលអាចជួយបង្កើនចំណូលដល់គ្រួសារបងប្អូនកសិករឲ្យមានជីវភាពល្អប្រសើរជាងនេះថែមទៀតផង។

ស្របគ្នានោះដែរ ខណៈវិស័យកសិកម្មនៅកម្ពុជាកំពុងអំណោយផលបែបនេះ លោក ម៉ម ផលពិសិទ្ធ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង ឈ្មោះថា “កសិដ្ឋានរចនា ពិសិទ្ធ” មានទីតាំងនៅ ឃុំអភិវឌ្ឈន៍ ស្រុកទឹកផុស ខេត្តកំពុងឆ្នាំង ក៏កំពុងទទួលជោគជ័យលើរបរកសិកម្មនេះផងដែរ។

យោងតាមបទសម្ភាសន៍ជាមួយ Business Cambodia លោក​ ម៉ម ផលពិសិទ្ធម្ចាស់កសិដ្ឋានគំរូខាងលើក៏​បានឲ្យដឹងថា​ រូបលោកបានទើបតែចាប់ផ្ដើមអាជីវកម្មមួយនេះនៅចុងឆ្នាំ២០១៩នេះដែរទេ ហើយលោកបានចាប់ផ្តើមជាមួយដើមទុនដំបូងខ្ទង់ត្រឹមតែ ១,០០០ ដុល្លារប៉ុណ្ណោះ ជាមួយនឹងផ្ទៃដីទំហំក្បាល ១០ជាង បណ្តោយជាង ៤០ម៉ែត្រ។ លោកក៏បញ្ជាក់ផងដែរ ការចាប់ផ្តើមចិញ្ចឹមដំបូងលោកមានតែលូ ២០ ជាមួយនឹងតង់ ៣ ម៉ែត្រកន្លះប៉ុណ្ណោះ។

ទន្ទឹមជាមួយគ្នានេះដែរ បើទោះបីជាលោក ម៉ម ផលពិសិទ្ធ ទើបបានចាប់ផ្តើមអាជីវកម្មមួយនេះបានត្រឹមតែប្រមាណជា ១ឆ្នាំកន្លងមកក្តី ប៉ុន្តែបើតាមការបញ្ជាក់ពីប្រាក់ចំណូលដែលលោកទទួលគឺមិនតិចនោះទេ។ លោកបានបញ្ជាក់ផងដែរថា​ ក្នុងមួយខែៗលោកអាចទាយបានប្រាក់ចំណូលបានប្រមាណជាង ១,០០០ ដុល្លារឯណោះ៕

ប្រសិនបើបងប្អូនចង់បានព័ត៌មានកាន់តែលម្អិត និងមានចំណាប់អារម្មណ៍ចង់ទិញកូនបង្កង បង្កងមេបា និងសំភារៈពាក់ព័ន្ធនឹងការចិញ្ចឹមបង្កងផ្សេងៗដូចជា ម៉ាស៊ីនអុកស៊ីសែន សារធាតុផ្សេងៗ និងចំណីបង្កង សូមធ្វើការទំនាក់ទំនងទៅកាន់លោក ម៉ម ពិសិទ្ធ ដោយផ្ទាល់តាមរយៈលេខទូរសព្ទ៖ ០៧៦ ៦៦៦ ៣២៦៦

អត្ថបទ៖ ធី ចាន់រី
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *