តិចច្រលំថា កូនភ្លោះអីទៅ! ខុសគ្នា៣០ឆ្នាំទៅហើយ ប៉ុន្តែនៅតែមានអ្នកមើលច្រលំ

អាមេរិក៖ ពីរនាក់ម្ដាយកូន មានអាយុខុសគ្នាចំនួន៣០ឆ្នាំ និងមុខមាត់ស្រដៀងគ្នា រហូតដល់ធ្វើឲ្យមនុស្សជុំវិញខ្លួនច្រឡំស្មានថាជាបងប្អូនភ្លោះ។ស្ត្រីជាម្ដាយមានឈ្មោះថា Dawn Hubsher អាយុ៦០ឆ្នាំ និងកូនស្រីមានឈ្មោះថា Cher Hubsher អាយុ៣០ឆ្នាំ។ ហើយពួកគេទាំងពីររស់នៅទីតាំងខុសគ្នា ដោយម្នាក់រស់នៅក្នុងរដ្ឋផ្លររីដា និងម្នាក់ទៀតរស់នៅក្នុងទីក្រុងញូយ៉ក។

យោងតាមសម្ដីរបស់អ្នកនាង Cher បានឲ្យដឹងថា នាង និងម្ដាយមានសក់វែងខ្មៅអន្លាយដូចគ្នា ហើយមានពេលមួយ ពួកគេទាំងពីរបានស្លៀកឈុតពណ៌ដូចគ្នា ដោយមើលពីក្រោយគឺដូចគ្នាយ៉ាងខ្លាំង ដែលធ្វើឲ្យប្ដីរបស់នាងច្រឡំ និងយកដៃទះគូទម្ដាយនាងយ៉ាងអាម៉ាស់ទៀតផង។

ទន្ទឹមនឹងនេះដែរ អ្នកស្រី Dawn បានបន្ថែមថា មានមនុស្សមួយចំនួនតូច បានសួរអ្នកស្រីថា តើអ្នកស្រីពរពោះកូនស្រីដោយហ្សែនតែម្នាក់ឯង ឬយ៉ាងណាទៀតផង។ ហើយការដែលមានកូនស្រីក្នុងជីវិតមកទល់សព្វថ្ងៃនេះ បានធ្វើឲ្យអ្នកស្រីមានសម្រស់ក្មេងជាងវ័យ ព្រោះកូនស្រីតែងតែនាំដើរកម្សាន្ត និងទិញសម្លៀកបំពាក់ស្ទាយ៍ពេញនិយមជានិច្ច។

យ៉ាងណាមិញ ដោយសារតែម្ដាយកូនទាំងពីរខាងលើនេះ មានមុខមាត់ស្រដៀងគ្នា និងចូលចិត្តអ្វីសប្បាយៗដូចគ្នា បានធ្វើឲ្យពួកគេមានភាពស្និទ្ធស្នាល និងចាត់ទុកគ្នាដូចជាមិត្តភក្ដិអីចឹងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *