ពូកែច្នៃប្រឌិតមែន! ប្រើឡាន​ពេទ្យកូនកាត់​ដើម្បីដោះស្រាយបញ្ហាចាំបាច់បានទាន់ពេល…(មានវីដេអូ)

បរទេស៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ ម៉ូតូ​ច្នៃ​មួយ​គ្រឿង​សម្រាប់​ដឹក​អ្នក​ជំងឺទៅកាន់មន្ទីរពេទ្យ​ ​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ព្រោះ​វា​មាន​តួនាទី​ស្រដៀង​នឹង​រថយន្ត​ពេទ្យ​ដែរ​ ​ហើយ​នេះ​ស្ថិតនៅ​ទី​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ប្រទេស​ឥណ្ឌា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ក្នុង​វីដេអូ​​នោះ​បាន​បង្ហាញ​ពី​ស្ត្រី​មួយ​ក្រុម​អាច​ជា​សាច់​ញាតិ​ក្បែរខាងរបស់​ស្ត្រី​ពោះ​ធំ​ នាំនាង​ឡើង​លើ​ម៉ូតូខាងលើ ​ឲ្យ​​បុរស​ម្នាក់​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​សារ​តែ​មិន​មាន​រថយន្ត​ល្អ​ទំនើប​ដូច​នៅ​តាម​ទីប្រជុំ​ជន​ ឬ​ទី​ក្រុង។ ​ម៉ូតូ​​នេះ​បាន​សរសេរ​អក្សរ​ធំ​ៗ​នៅ​ពី​មុខ​​​​​ថា Ambulance ​មាន​ន័យ​ថា ​

រថយន្ត​​សង្គ្រោះ​បន្ទាន់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ក្រៅ​ពី​តួជា​ម៉ូតូ​ធម្មតា​ និង​ម្ខាង​ទៀត​ត្រូវ​គេកែច្នៃ​ស្រដៀង​ទៅ​នឹង​ម៉ូតូ​សម្រាប់​អ្នក​លក់​ទឹក​អំពៅ ឬ​លៀស​ហាល​ក្នុង​ស្រុក​យើង​​ដែរ ​គ្រាន់​តែ​វា​មាន​ភាព​ងាយ​ស្រួល​ស្អាត​ អាច​អង្គុយ​ ឬ​ដេក​ក្នុង​នោះ​បាន​ ហើយ​ក៏​អាច​បិទ​គ្រប​មិន​ឲ្យ​មាន​ដី​ហុយ​ចូលបាន តែវាទំនងជាក្ដៅហប់ខ្យល់បន្តិច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក សម្រាប់​តំបន់​ដាច់​ស្រយាល​ដូច​ក្នុង​វីដេអូ ​ការ​កែច្នៃ​បែប​នេះ​ពិត​ជា​ល្អ​

ព្រោះ​វា​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ពេល​មាន​គ្រោះ​ថ្នាក់​ ឬ​ឈឺ​ពោះ​សម្រាល​កូន​ ​ដោយ​សារ​អាច​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​បាន​យ៉ាង​ងាយ ​មិន​បាច់​អង្គុយឈរ​ត្រង់​ខ្លួន​​​ដូច​ជិះ​ម៉ូតូ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ​ក្រោយ​ពី​បាន​ឃើញ​របស់​នោះ​ភ្លាម ​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ​ហើយ​បាន​ធ្វើ​ការ​ចែក​រំលែក​ដល់​ទៅ​រាប់​ម៉ឺន​ដង​ត្រឹម​រយៈ​ពេល​ដ៏​ខ្លី។ ក្នុង​នោះ​ក៏​មាន​អ្នក​បណ្ដាញ​សង្គម​បាន​និយាយ​ផ្សេង​គ្នា​ថា​

វា​ពិត​ជា​កំប្លែង​ និង​អស់​សំណើច​ណាស់ មិន​ធ្លាប់​ជួប​ទេ​ពី​មុន​មក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​ការ​ពិត​ បើ​អ្នក​ទើប​តែ​បាន​ឃើញ​ជា​លើក​ទី​មួយ​ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់ តែ​សម្រាប់​អ្នក​នៅ​តាម​ជន​បទ ​វា​ពិត​ជា​ឧបករណ៍​មួយ​បង្ក​ភាព​ងា​យស្រួល​​អាច​ឲ្យ​អ្នក​ជំងឺ​ដេក​បាន ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ៕

ប្រភព៖ reviewhints

Leave a Reply

Your email address will not be published. Required fields are marked *