ឱសថធម្មជាតិព្យាបាល ហើមពោះខ្យល់!

នៅពេលដែលក្រោយពីហូបអាហាររួចរាល់ ពេលខ្លះអ្នកអាចមានអារម្មណ៏ថាតឹងពោះ ឬណែនពោះខ្លាំង ពិបាកនឹងដកដង្ហើម ដែលនេះជាអាការៈនៃការហើមពោះ។ ជាធម្មតា ហើមពោះ អាចកើតឡើងដោយសារតែឧស្ម័ន ដែលបញ្ចេញដោយបាក់តេរីក្នុងពោះវៀនតូច ដែលមានមុខងារសម្រាប់រំលាយអាហារដែលយើងបានពិសារចូលទៅ។ ដូចនេះ ក្នុងករណីដែលអាហារនោះកាន់តែពិបាករំលាយ បាក់តេរីនេះ នឹងបង្កើតឧស្ម័ននេះកាន់តែច្រើន ដែលធ្វើឱ្យហើមពោះកាន់តែធំ។

ខាងក្រោមជារូបមន្តធម្មជាតិព្យាបាលអាការៈហើមពោះ៖
ព្យាបាល៖ ហើមពោះខ្យល់
រុក្ខជាតិ៖ ចំបក់

ដើមចំបក់មានដុះនៅគ្រប់កន្លែង ព្រៃល្បោះ ព្រៃស្រោង និងតំបន់ភ្នំ។ គ្រាប់មានផ្ទុកជាតិប្រេងពណ៌ស ឬលឿងមានក្លិនប្រហើរ មានរសជាតិជូរប្រហើរ មានលក្ខណៈត្រជាក់មិនពុល មានសកម្មភាពបន្ថយការសៀតតឹង និងជំរុញរំលាយអាហារផងដែរ។

វិធីធ្វើ និងប្រើប្រាស់៖
-យកសំបកឈើ ឬសំបកឫស ដាំទឹកផឹកពី 10-20 ក្រាមក្នុងមួយថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណនៃក្រសួងសុខាភិបាល។

ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *