សូមចូលរួមរំលែកទុក្ខផង! លីបង់ប្រកាសកាន់ទុក្ខ​​ដល់​ជនរងគ្រោះ ក្នុងហេតុការណ៍ផ្ទុះ​ឃ្លាំងផ្ទុកសារធាតុគីមីនៅរដ្ឋធានីបៃរូត…(មានវីដេអូ)

បៃរូត៖ ប្រទេសលីបង់បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ​ បន្ទាប់ពីហេតុការណ៍ផ្ទុះឃ្លាំងដាក់សារធាតុអាម៉ូញ៉ូមនីត្រាត បានកើតឡើងកាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យចំនួន ៧៨នាក់ស្លាប់ និង​ជាង ៤,០០០នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ស្រាល។

ប្រធានាធិបតីលីបង់ លោក Michel Aoun បានធ្វើការស្តីបន្ទោសចំពោះការធ្វេសប្រហែស ដែលយកសារធាតុអាម៉ូញ៉ូមនីត្រាតចំនួន ២,៧៥០តោន ទៅរក្សាទុកក្នុងឃ្លាំង​​​អស់រយៈពេល ៦ឆ្នាំ ដោយមិនមានវិធានការការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ លោកក៏​បានកោះប្រជុំគណៈរដ្ឋមន្រ្តីបន្ទាន់ ដែលបានរៀបចំឡើងនៅថ្ងៃពុធនេះ ​ហើយគ្រោងធ្វើការប្រកាសអាសន្នចំនួនពីរសប្តាហ៍ ព្រមទាំងធ្វើពិធីកាន់ទុក្ខរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃពុធនេះទៅ​។

គួរឱ្យដឹងដែរថា ​រហូតមកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះ​នៅតែបន្តរុករកមនុស្សតាមគំនរបាក់បែក ខណៈដែលចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះដែរ ​ប្រធានាធិបតី​លីបង់ ក៏បានប្រកាសផងដែរថា រដ្ឋាភិបាលនឹងបញ្ចេញកញ្ចប់ថវិកាបន្ទាន់ចំនួន ៦៦លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ជនរងគ្រោះ៕

មនុស្សជាង៤ពាន់នាក់បានរងរបួស ក្នុងហេតុការណ៍អាក្រក់មួយនេះ

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *