មិននឹកស្មានដល់! ប្រែក្លាយពីក្មេងស្រីមុខមាត់ ខុសប្រក្រតី​ ទៅជានារីដ៏ស្រស់ស្អាតដាច់គេដោយសារតែវិធីនេះ

ពីក្មេងស្រីដែលធ្លាប់តែមានមុខមាត់ខុសប្រក្រតី និងពិបាកក្នុងការទំពាអាហារ ប្រែក្លាយទៅជានារីដែលស្រស់ស្អាតបំផុត។ សម្រាប់ក្មេងស្រីម្នាក់ ដែលកើតមកមាន មុខមាត់ខុសប្រក្រតី ដោយមានចង្កាវែងលយចេញមកមុខ និងធ្មេញដុះមកមិនប្រសព្វគ្នា ហើយនាងក៏បានទទួលឱកាសដ៏ពិសេស ជាមួយនឹងការវះកាត់កែសម្ផស្ស ក្នុងកម្មវិធីដ៏ល្បីមួយធ្វើឲ្យនាងទទួលបានជីវិតថ្មី ដ៏ស្រស់បំព្រង ។

នាងមានឈ្មោះថា Da Thanyanan ពីមុខមាត់ដែលធ្លាប់តែខុសប្រក្រតីដូចជាមនុស្សពិការ បានផ្លាស់ប្តូររូបឆោមថ្មី ស្អាតប្លែកក្លាយជាបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនថ្មីតែម្ដង ដែលហូតមកដល់ពេលនេះ ជីវិតរបស់នាងបានផ្លាស់ប្តូរប្រៀបដូចជា មេឃនិងដី។ តោះទៅស្ដាប់រឿងរ៉ាវរបស់នាងទាំងអស់គ្នា៖

អាចនិយាយបានថា នាងដូចជាបានរស់សារជាថ្មីអញ្ចឹងចាប់តាំងពីពេលដែលនាងសម្រេចចិត្តវះកាត់កែសម្ផស្សផ្លាស់ប្តូរមុខមាត់ថ្មីនៅក្នុងកម្មវិធី Let me in Thailand រដូវកាលទី៣ ដែលមានបេក្ខនារីចូលរួមចំនួន ៦នាក់។ Da Thanyanan PremChitChuen អាយុ ២៣ឆ្នាំ នាងជានារីម្នាក់ ដែលមានទឹកចិត្តក្លាហាន និងតស៊ូខ្លាំងណាស់ នាងមិនដែលបាក់ទឹកចិត្ត ម្តងណាទេ បើទោះជាមាននាងមានមុខមាត់អាក្រក់យ៉ាងណាក៏ដោយ។

គួរបញ្ជាក់ផងដែរថា នាងមានបញ្ហាជាមួយនឹងចង្ការវែងលយមកមុខ បណ្តាលឲ្យក្រអូមធ្មេញខាងលើ និងខាងក្រោមនៅទីតាំងមិនប្រសព្វគ្នា ជាហេតុធ្វើឲ្យនាងមានការលំបាកនៅក្នុងការទំពារអាហារ ដូច្នេះក្រុមគ្រូពេទ្យក៏ពិចារណា ជ្រើសរើសកែសម្ផស្សនាងច្រើនចំណុចរួមមាន៖ កែថ្គាម កែឆ្អឹងថ្ពាល់ កែចង្ការ កែច្រមុះដាក់ស៊ីលីខូន ដើម្បីឲ្យនាងមានទម្រង់មុខស្អាត និងទំពារអាហារបានធម្មតាវិញ។

សព្វថ្ងៃនេះអាចនិយាយបានថា នាងប្រែក្លាយទៅជានារីម្នាក់ដែលស្រស់ស្អាតខ្លាំងណាស់ ដែលខុសពីមុនប្រៀបបីដូចជាមេឃ និងដី៕ប្រភព សករាជ

Leave a Reply

Your email address will not be published. Required fields are marked *