ប្រជាពលរដ្ឋភាគតិចណាស់ ដែលមិនទាន់ដឹង! 1271 អស់ព្រួយបញ្ហាអត្តសញ្ញាណ (អត្តសញ្ញាប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ លិខិតឆ្លងដែន…) ខលសួរតាមចិត្ត ហើយពិសេសទៀតនោះគឺថា ពេលខលទៅមិនកាត់លុយទូរស័ព្ទអ្នក សូម្បីតែ១សេន!

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងថ្មីមួយ
ដោយប្រកាសពីកម្មវិធីទូរស័ព្ទ (App) ដែលមានឈ្មោះថា «GDI eServices» និងលេខទូរស័ព្ទ ១២៧១
ដើម្បីចាំឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋពាក់ព័ន្ធការងារ ផ្តល់សេវាអត្តសញ្ញាណកម្មគ្រប់ប្រភេទ។

សេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែសីហានេះបានបញ្ជាក់ថា
សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដើម្បីឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋពាក់ព័ន្ធការងារ

ផ្តល់សេវាអត្តសញ្ញាណកម្មគ្រប់ប្រភេទ អគ្គនាយកដ្ឋានបានបង្កើតក្រុមប្រចាំការ សេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស
ដែលមានមន្ត្រីប្រចាំការរង់ចាំឆ្លើយតបជូនរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រតាមរយៈ៖១៖ ទូរស័ព្ទវៃឆ្លាត កម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) ដែលអាចទាញយកតាមរយៈ កម្មវិធី App Store និង Google Play ២៖ ទូរស័ព្ទប្រចាំការ (Call Center) លេខ ១២៧១ ដោយឥតគិតថ្លៃសេវាគ្រប់ប្រព័ន្ធទូរស័ព្ទ៕

ប្រភពពី freshnews

Leave a Reply

Your email address will not be published. Required fields are marked *