អាចសាកល្បងបានបងប្អូន​! បង្ហូរ​សំបោរ​ចេញពី​ទ្រូង​កូនតូចបានយ៉ាងមានប្រសិទ្ធភាព

សាកល្បង​បានបងប្អូន​!
ឱសថ​ធម្មជាតិ​សុទ្ធសាធ តែ​មាន​ប្រសិទ្ធភាព​ទាញ​សំបោរ​ចេញពី​ទ្រូង​កូន​អ្នក​ដែល​ផ្តាសាយ

-ស្លឹកម្លូរ​
-​ប្រេងខ្យល់​
-​ទៀន​

​របៀប​អនុវត្ត ៖
-​យក​ស្លឹកម្លូរ ២​សន្លឹក ឆ្អើរ​លើ​ភ្លើងទៀន​ឲ្យ​ក្តៅ​ឧ​ណ្ឌៗ
-​លាប​ប្រេងខ្យល់​លើ​ដើមទ្រូង និង​ខ្នង​របស់​ក្មេង

-​យក​ស្លឹកម្លូរ ដែល​ក្តៅ​ឧ​ណ្ឌៗ​នោះ​មក​ទ្រាប់​ក្រោយខ្នង​១​សន្លឹក ១​សន្លឹក​ទៀត​យក​ដាក់​ស្អំ​ពី​លើ​ដើមទ្រូង
​ប្រសិទ្ធភាព​៖
-​មិន​យូរ​ប៉ុន្មាន​ឡើយ អ្នកនឹង​ឃើញ​សំបោរ​របស់​ក្មេង​ចាប់ផ្តើម​ហូរ​ចេញពី​ច្រមុះ ។ វា​ដកដង្ហើម​ធូរ​ជាង​មុន​ច្រើន​ភ្លាមៗ
-​គប្បី​ចាំ​ថា ប្រសិនបើ​ក្មេង​ផ្តាសាយ ហើយ​ពុំ​ក្តៅខ្លួន ឬ​រលាក​បំពង់ក​…​។​ល​។ ពុំ​ចាំបាច់​ប្រើប្រាស់​ឱសថ​អង់​ទី​ប៊ី​យូ​ទិ​ក​ឡើយ

-​ព្រោះថា​គ្មាន​ឱសថ​សម្លាប់​មេរោគ​ផ្តាសាយ​ទេ​!​ធ្វើ​បែប​នេះ​នឹង​ជួយ​ក្មេង​បាន​ច្រើន​ណាស់ ។ វា​ក៏​អាច​អនុវត្ត​ចំពោះ​មនុស្ស​ចាស់​ផង​ដែរ !
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង

ប្រភព៖cen

Leave a Reply

Your email address will not be published. Required fields are marked *