សួរថា អ្នកណាមិនភ័យ បើចេញមកបែបៗនេះ…(មានវីដេអូ)

បរទេស៖ វីដេអូ ដ៏ព្រឺព្រួចមួយ ត្រូវបានគេចែកចាយតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក
បន្ទាប់មានទំព័រហ្វេសប៊ុកមួយឈ្មោះ «Wujud Paranormal Team» បានបង្ហោះវីដេអូនេះឡើង។
តាមរយៈវីដេអូនេះ បានបង្ហាញសកម្មភាពដ៏ព្រឺព្រួច ដែលគេជឿថា ធ្វើឡើងដោយព្រលឹង។

មុនពេលកើតហេតុ គេឃើញនារីម្នាក់អង្គុយធ្វើការក្នុងការិយាល័យតែម្នាក់ឯងដល់យប់ជ្រៅ ខណៈមិត្តរួមការងារបានចាកចេញអស់។
តាមរយៈវីដេអូបានបង្ហាញពីភាពស្ងប់ស្ងាត់ក្នុងការិយាល័យនោះ ស្រាប់តែរំពេចក្រោយមក កៅអីដែលនៅពីក្រោយនារីម្នាក់នោះ ចាប់មានចលនាដោយខ្លួនឯង

បង្ករជាសម្លេង ផ្តល់ចំណាប់អារម្មណ៍ដល់នារីម្នាក់នោះ នាងក៏បានក្រឡេកមើលទៅកៅអីនោះ
ប៉ុន្តែនាងមិនបានឃើញអ្វីប្រែប្រួលនោះទេ នាងក៏ត្រលប់ទៅធ្វើការវិញធម្មតា។

សកម្មភាពនេះនៅតែបន្តរំខាន នាងរហូតដល់ នាងទ្រាំលែងបាន ក៏ចាកចេញពីការិយាល័យនោះទៅ។
គួរបញ្ជាក់ផងដែរ ប្រភពពីទំព័រហ្វេសប៊ុកខាងលើ មិនបានឲ្យដឹងពីទីតាំងកើតហេតុនោះទេ៕

ប្រភព៖ Khmer5

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *