ចាំអង្កាល់ទៀត! សួនដាយណូស័រ​ដ៏ធំមួយ​នៅ​ក្រុង​​​​ភ្នំ​ពេញ​​​ចាប់បើក​លក់​សំបុត្រ​​ចូល​ទស្សនា​​ហើយ

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនដែលនិយមស្វែងរកកន្លែងដើរកម្សាន្តថ្មីៗនៅក្នុងរាជធានីភ្នំពេញ ប្រាកដជាបានជ្រាបខ្លះៗ​មកហើយពីដំណឹងនៃការត្រៀមបើកដំណើរការសួនដាយណូស័រដ៏ធំមួយនៅតំបន់ផ្លូវរណបថ្មី ជ្រោយចង្វារ ត្រើយ​ម្ខាង​។​

ក្រោយពីការសាងសង់យ៉ាងសម្រិតសម្រាំងស់មួយរយៈមក ពេលនេះសួនកម្សាន្តដែលមានឈ្មោះថា Dinosaurs Alive បានចាប់ផ្តើមដំណើរការបើកលក់សំបុត្រសម្រាប់ភ្ញៀវចូលរួមកម្សាន្តចាប់ពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២០ នេះតទៅ​ហើយ ពីវេលាម៉ោង ៩ព្រឹក ដល់ម៉ោង ៧យប់ ដោយសំបុត្រចូលទស្សនាមានតម្លៃ ៨ដុល្លារ សម្រាប់មនុស្សធំ និង ៥ដុល្លារ សម្រាប់កុមារ ថែមទាំងមានប្រូម៉ូសិនយ៉ាងពិសេសៗជាច្រើនទៀតផងដែរ។

តាមរយៈរូបភាពខ្លះៗពីទិដ្ឋភាពខាងក្នុងសួនដាយណូស័រនេះ អាចបង្ហាញឱ្យយើងឃើញថា ទីនោះពិតជាមានការ​រៀបចំ​យ៉ាងស្រស់ស្អាតអមដោយដាយណូស័រតូចធំជាច្រើនក្នុងបរិវេណសួនទាំងមូល មិនតែប៉ុណ្ណោះក៏មានទូកចែវ​លេងកម្សាន្ត និងសម្បូរប្លង់ស្អាតៗមិនតិចទេ សម្រាប់ភ្ញៀវទាំងឡាយដែលចូលចិត្តថតរូបលេងទុកជាអនុស្សាវរីយ៍៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *