ដំណឹងល្អ! សម្ដេច ហ៊ុន សែន សម្រេចបញ្ចុះតម្លៃប្រេង ចាប់ពីថ្ងៃទី១ដល់១៥ ខែសីហា

យោងតាមប្រកាសអន្តរក្រសួងលេខ ១៧២ពណ. អវឯ.ប្រក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា និងយោងលើការព្រមព្រៀង ​លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ទនៈដែលប្រកបអាជីវកម្មនៅកម្ពុជា និយោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ទនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ទនៈនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែសីហា ឆ្នាំ២០២០នេះ នឹងត្រូវលក់ ៣,១៦០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និងត្រូវលក់ ២,៩៦០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជា ចំនួន ៤ សេនដុល្លារក្នុង១លីត្រ ។

ដូច្នេះថ្លៃលក់ប្រេងឥន្ធនៈសម្រាប់អនុវត្តន៍ចាប់ពីថ្ងៃទី០១ ដល់សីហា ឆ្នាំ២០២០ និងចុះមក ៣,០០០ រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ២,៨០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

តោះមកដឹងពីការគណនាថ្លៃលក់ប្រេងឥន្ធនៈមានលម្អិតក្នុងតារាងខាងក្រោម៖

ប្រភព៖ក្រសួងពាណិជ្ជកម្ម

សម្របសម្រួលដោយ៖ Nut Sonet
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *